មហាសេដ្ឋីរបស់ហុងកុងលោក Li Ka Shing ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងទ្វីប
អាស៊ី ដែលលោក បានវិវត្តន៍ ពីអ្នកលក់នាឡិកាតាមហាងតូចតាច ប្តូរទៅជាអ្នកលក់ផ្កាជ័រ និងបានតស៊ូរហូតក្លាយទៅជាអ្នកគ្រប់គ្រង កំពង់ផែលំដាប់ ពិភពលោក។ ខាងក្រោមនេះ
ពាណិជ្ជកម្ម
កម្ពុជានឹងធ្វើការបកស្រាយពីការប្រើប្រាស់ហិរញ្ញវត្ថុខ្លះរបស់មហាសេដ្ឋីរូបនេះ
តាមរយៈ សម្តីប៉ុន្មានឃ្លាដែលលោកតែងលើកឡើងថា “ ទោះបីជាលោកអ្នករកប្រាក់បានប៉ុណ្ណាក៏ដោយ គឺលោកអ្នកត្រូវតែចែកជាវា៥ចំណែក អោយសមាមាត្រគ្នាជានិច្ច ” ។ តើលោកអ្នកចង់ដឹងទេថាលោក Li Ka Shing បានបែងចែកប្រាក់ចំណូល របស់ខ្លួនជាប្រាំ ចំណែកយ៉ាងដូចម្តេចខ្លះ?
ចំណែកទី១៖ គឺសម្រាប់ចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ដែលលោកអ្នកអាចរស់នៅតាមបែបសាមញ្ញ
អាចផ្គត់ផ្គង់ខ្លួន ឯងបានគ្រប់គ្រាន់ និងរក្សាសុខភាពបានល្អ ហើយមិនឡូយឆាយ
មិនហ៊ឺហាលើសពីលទ្ធភាពដែលលោកអ្នកមាន។ ដូចដែលលោក Li Ka Shing បានលើកឡើងថា
“លុយអាចចាយបាន តែមិនត្រូវចាយវាដោយខ្ជះខ្ជាយឡើយ” ។
ចំណែកទី២៖ គឺសម្រាប់ទិញអាហារថ្ងៃត្រង់អោយមនុស្សដែលសំខាន់ជាងលោកអ្នក
ពោលគឺលោកអ្នកត្រូវចេះចំណាយលើនរណា ម្នាក់ដែលមានជាងលោកអ្នក ឆ្លាតជាងលោកអ្នក
និងអាចជួយដល់អាជីពរបស់លោកអ្នកបាន។
ព្រោះវាបង្កើតតំលៃដ៏ធំធេងណាស់ សំរាប់ លោកអ្នកនៅពេលដែលពួកគេទទួលស្គាល់ថា
លោកអ្នកជាមនុស្សល្អ និងមានចិត្តទូលាយ ពោលគឺមានន័យថា “ផ្តល់អោយ គេច្រើន ដើម្បីទទួលបានមកវិញច្រើន”។
ចំនែកទី៣៖ គឺសម្រាប់ការរៀនសូត្រតាមរយៈការទិញសៀវភៅ យកមកសិក្សាពីមេរៀន
និងយុទ្ធសាស្រ្តល្អៗ
ហើយព្យាយាមបង្ហាញអ្វី ដែលលោកអ្នកបានរៀនទៅកាន់ អ្នកដទៃដោយប្រើពាក្យ ពេចន៍ខ្លួនឯង
ដើម្បីបង្កើនភាពជឿជាក់ និងចេះភ្ជាប់ចំណេះដឹងទៅនឹង ព្រឹត្តិការណ៍ ជាក់ស្តែង។
ដូចដែលលោកបានលើកឡើងថា “ចំណេះដឹងនឹងផ្លាស់ប្តូរជោគវាសនារបស់អ្នក”។
ចំនែកទី៤៖ គឺសម្រាប់ការសំរាកលំហែកាយ និងការកម្សាន្ត
ដែលជាការផ្តល់រង្វាន់ដល់ការខិតខំរបស់ខ្លួន ដើម្បីទុកពេលអោយអ្នក បញ្ចូលថាមពលឡើងវិញ
ព្រោះវាជាកំលាំងដ៏អស្ចារ្យដែលអាចអោយលោកអ្នកបន្តខិតខំបំពេញក្តីសុបិនតទៅមុខទៀត។
ពោលមាន ន័យថា វាជាឳកាសអាចអោយលោកអ្នកបានពង្រីកចក្ខុវិស័យ
ដែលលោកអ្នកកំពុងធ្វើ និងបន្តទៅមុខប្រកបដោយ សេ្ថរភាព។
ចំនែកទី៥៖ គឺសម្រាប់វិនិយោគ ដោយលោកអ្នកអាចសន្សំមូលធន សំរាប់អាជីវកម្មតូចមួយ
ដើម្បីទាញយកបទពិសោធន៍ថ្មីៗនិង ទទួលបាននូវសេចក្តីទុកចិត្ត និងភាពក្លាហាន
មុនលោកអ្នកអាចចាប់ផ្តើមវិនិយោគរយៈពេលវែង។ ព្រោះអាជីវកម្មតូចតាចទាំងនោះ ហើយ
ដែលវាអាចបង្រៀនអោយលោកអ្នកចេះពីមូលដ្ឋាននៃការលក់ ដូចការលើកឡើងរបស់លោក Li Ka
Shing ថា សហគ្រិន ជោគជ័យជាបុគ្គលដែលពូកែលក់ក្តីសុបិន
និងចក្ខុវិស័យរបស់ពួកគេ។
ដូច្នេះលោកអ្នកត្រូវតែចេះរកលុយ និងប្រើវានៅពេលមាន ឳកាសទើបវាមានន័យ៕