ឪពុកម្ដាយ​គ្រប់រូប​ សុទ្ធតែ​ចង់​ឲ្យ​ កូនៗ​របស់​ខ្លួន​ក្លាយ​ជា​មនុស្ស​ម្នាក់ ​ដែល​រឹងមាំ និង ជោគជ័យ​ក្នុង​វិថី​ជីវិត​នៅ​ពេល​អនាគត។ ​ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​ឪពុកម្ដាយ​ទាំងអស់​បាន​ខិតខំ​គ្រប់បែបយ៉ាង​ បើ​ទោះ​បី​ជា​រវល់​ជាមួយ​នឹង​​ការងារ​ប្រចាំថ្ងៃ​យ៉ាងណាក៏ដោយ ព្រោះ​ថា បើ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​​ កូនៗ​របស់​​ខ្លួន​​អាច​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មិនល្អ ឬ ជា​មនុស្ស​ដែល​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ពិភព​ខាង​ក្រៅ​បាន​ឡើយ​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​ដែល​​អ្នក​ដែល​ត្រូវ​បង្រៀន​កូនៗ​របស់​អ្នក​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​នៅ​ពេល​អនាគត៖

​​​១) ​បង្រៀន​​​ឲ្យ​ចេះ​គោរព​អ្នកដទៃ​
​ការ​គោរព​ គឺជា​ចំណុច​មួយ​ដែល​មនុស្ស​គ្រប់រូប​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ និង រស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ ​ដូច្នេះ​ហើយ​ ក្នុង​នាម​អ្នក​ជា​ឪពុកម្ដាយ​​ គួរ​ព្យាយាម​​អប់រំ​ និង ពន្យល់​កូនៗ​​ឲ្យ​យល់​ច្បាស់​អំពី​តម្លៃ​នៃ​​ការគោរព​ចំពោះ​អ្នក​ដទៃ​។ ​បើកាលណា​ កូនៗ​របស់​អ្នកចេះ​គោរព​អ្នកដទៃ​ មិន​ប្រើ​សម្ដី​កោងកាង ឬ ច្រឡើសបើស​ជាដើម​ នោះ​មានន័យថា ​ពួកគេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន និង សង្គម​ចូលចិត្ត​ និង ស្រលាញ់​រាប់អាន​​ ដែល​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការសិក្សា ធ្វើការ និង រស់នៅ​។

២) ​បង្រៀន​​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្មោះត្រង់​
ភាព​ស្មោះត្រង់​ពិត​​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​រស់នៅ​ជាមួយ​ នឹង​មនុស្ស​ដែល​ពូកែ​​បោកប្រាស់​ និង កុហក​ភូតភរ​មិន​ចេះ​ឈប់​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ ឪពុកម្ដាយ​ទាំងអស់​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​អំពី​ចំណុច​នេះ​ ដើម្បី​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​កូនៗ​​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ស្មោះត្រង់​ ដែល​វា​ជា​តម្លៃ​ដ៏​ធំធេង​មួយ​របស់​មនុស្ស​ទូទៅ​។​ ​​​​កាលណា​អ្នក​អាច​បណ្ដុះ​ភាព​ស្មោះត្រង់​លើ​ខ្លួន​របស់​កូនៗ​របស់​អ្នក​បាន​ហើយ នោះ​ពួកគេ​នឹង​ចូល​ប្រឡូក​ក្នុង​ការងារ​សង្គម​ប្រកប​ដោយ​កិត្តិយស​ និង សេចក្ដីថ្លៃថ្នូរ​។​ ​ភាព​ស្មោះត្រង់​នេះ​​ នឹង​នាំ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

៣) ​បង្រៀន​​ឲ្យ​ចេះ​ទទួលខុសត្រូវ​
​​បុគ្គល​មួយ​ចំនូន​មិន​សូវ​ទទួល​​ខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​នោះ​ទេ​។  ​​មិនថា​ធ្វើ​អ្វី​ក៏​ដោយ ការទទួលខុសត្រូវ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​មនុស្ស​ទទួល​សម្រេច​គោលដៅ​ ឬ ជោគជ័យ​តាមបំណង​របស់​ខ្លួន​។ ​​ចំពោះ​ការងារ​ជា​ក្រុម​វិញ បើ​សមាជិក​ណា​ម្នាក់​ជា​មនុស្ស​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ​​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ការងារ​ទាំង​មូល​មិន​ងាយ​នឹង​សម្រេច​បាន​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​ គេ​ទាមទារ​ឲ្យ​​សមាជិក​ទាំងអស់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ លើ​អ្វី​ដែល​​កំពុង​ធ្វើ​។ ​​ដោយសារ​តែ​ ការ​ទទួល​វា​​សំខាន់​បែបនេះ​ហើយ​ អ្នក​ត្រូវ​តែ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ មិន​ថា​ជា​រឿង​តូច ឬ រឿង​ធំ​ក្តី​ ព្រោះ​ថា​វា​ពិត​​អាច​ជួយ​សាង​ផ្លូវ​ដ៏​រឹងមាំ​មួយ​ នាំ​កូនៗ​ទៅ​រក​ភាព​ជោគជ័យ​មិនខាន។
៤) ​បង្រៀន​ឲ្យ​ចេះ​អធ្យាស្រ័យ​
​​​​ចំណុច​សំខាន់​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​គឺ​ ការ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ មនុស្ស​ដែល​ចេះ​អធ្យាស្រ័យ​។ គ្មាន​នរណា​ម្នាក់​ដែល​មិន​ចេះ​ខុស​នោះ​ទេ ដូច្នេះ​មាន​តែ​ការ​អធ្យាស្រ័យ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​​មនុស្ស​ឲ្យ​​មាន​ឱកាស​កែប្រែ​កំហុស​របស់​ខ្លួន​ឡើង​វិញ​៕

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.