សហគ្រិនមួយចំនួនបានបង្កើតអាជីវកម្មរបស់ខ្លួនដោយប្រថុយប្រថាន
ឬដោយគ្រាន់តែមានប្រាក់ក្នុងដៃ ស្រាប់ក៏ចាប់ផ្តើម រកស៊ីតែ ម្តង ។ បើគិតឲ្យបានដិតដល់ទៅ
សហគ្រិនភាពគឺជាហានិភ័យ ដែលសហគ្រិនភាគច្រើននិយាយថា
ការរកស៊ីគឺមានហានិភ័យនៃ ការខាតបង់រហូតដល់៩០ភាគរយ។ មានអ្នកវិភាគខ្លះក៏បានលើកឡើងថាការធ្វើការងារគឺជាការធ្វើខ្ញុំគេ
ចំណែកយុវជនសម័យបច្ចុប្បន្ន វិញពួកគេគិតថា ការធ្វើការងារមិនមែនជាការធ្វើខ្ញុំគេនោះទេ
ប៉ុន្តែផ្ទុយទៅវិញ
ការធ្វើការងារគឺបានផ្តល់ដល់ពួកគេនូវបទពិសោធន៍រៀន សូត្រពីការងារជាក់ស្តែង ជំនាញ
ទំនាក់ទំនងល្អជាមួយបុគ្គលិកដទៃ ហើយអ្វីដែលសំខាន់ទៀតនោះគឺទទួលបានប្រាក់ខែ
និងការហាត់ ពត់លុតដំចិត្តគំនិតឲ្យចេះនៅក្រោមសំពាធមួយបាន។ សហគ្រិនជោគជ័យភាគច្រើន បានយល់ថាការងារមួយចំនួនគឺវាល្អសម្រាប់ យុវជនផ្សេងៗដែលចង់រកស៊ីឬក្នុង
ការត្រៀមខ្លួនដើម្បីប្រែក្លាយទៅជា សហគ្រិនដ៏ជោគជ័យប្រសិនបើយើងឈានដល់ការប្រកបរបរ អាជីវកម្មផ្ទាល់ខ្លូន។
ដូច្នេះដើម្បីប្រែក្លាយទៅជាសហគ្រិនផ្ទាល់ខ្លួនដ៏ជោគជ័យអ្នកគួរគប្បីធ្វើការងារទាំង៥ដូចខាងក្រោម៖
១. ជាអ្នកចែកចាយបន្ត ឬលក់បន្ត (Retail)
ធ្វើការជាអ្នកចែកចាយបន្ត
ឬលក់បន្តគឺជាការបង្កើនឳកាសដើម្បីរីកចំរើនលើជំនាញមួយចំនួនការគិតគូលុយកាក់ស្គាល់ពីទំនិញជា ដើម។ បន្ថែមទៅទៀតអ្នកអាចធ្វើការងារជាមួយអតិថិជន
ឬបុគ្គលដែលអ្នកមិនដែលបានស្គាល់ពីមុនថាពួកគេត្រូវការអ្វី។
នៅពេល ដែលអ្នកបាននិយាយជាមួយពួកគេអ្នកនឹងដឹង ឬយល់ភ្លាមថាពួកគែកំពុងស្វែងរកអ្វី
ពេលនេះហើយដែលអ្នកត្រូវលក់ផលិតផល ទៅតាមអ្វីដែលពួកគេចង់បាន។
បន្ទាប់ពីធ្វើការងារនេះ ពីរ ឬបីខែអ្នកនឹងអាចចេះមើលអត្តចរិតរបស់មនុស្សបាន
(person’s behavior) និងកំណត់ពួកគេទៅ ជាក្រុមទៅតាមអ្វីដែលគេចង់បាន។
ការធ្វើបែបនេះគឺជាមធ្យោបាយដ៏អស្ចារ្យដើម្បីយល់ដឹងពីមនុស្ស ត្រៀមផលិតផល
ឬសេវាណា មួយជាតម្រូវការសំរាប់ពួកគេ និងតាមគេចង់បាន។
ម្យ៉ាងទៀតការងារនេះក៏អាចឲ្យអ្នកចេះទទួលយកនូវការទិតៀន រិៈគន់ផ្សេងៗ
ដែលជំរុញឲ្យកែប្រែទៅជាត្រឹមត្រូវបាន។
២. ការងារផ្នែកអាហារ (Food)
ការងារផ្នែកអាហារជាពិសេសគឺប្រភេទអាហារវេចខ្ចប់ ដែលអ្នកចំអិនអាហារនិងចុងភៅ ខ្លះពួកគេចេះសិល្បះនៃការវេចខ្ចប់ដ៏សមរម្យ ដើម្បីភាពមានភាពទាក់ទាញជាទីគយគន់
និងទទួលបានការគោរព និងការសរសើរពីអ្នកដទៃ។ លើសពីនេះអ្វីដែលសំខាន់ទៅគឺត្រង់ ថាចុងភៅអាចចំអិនម្អូបបានឆ្ងាញ់ ឬមិនឆ្ងាញទៅតាមតែតាមលំដាប់លំដោយទៅតាមការបញ្ជារទិញបន្ថែមទៀត គឺចុងភៅអាចចំអិន បាននៅទីកន្លែងក្តៅនិងធំក្លិនផ្សេងៗបានអ្វីជាបទពិសោធន៍ដែលអ្នកទទួលបានពីការងារនេះ គឺការធ្វើការដែលមានបរិយាកាសសំពាធ ខ្លាំង
អ្នកនឹងត្រូវបានបង្ខំធ្វើការងារយ៉ាងប្រញ៉ាប់ប្រញាល់
ចេះធ្វើការងារជាមួយអ្នកដែលមិនសូវមានជំនាញច្បាស់លាស់ផងដែរ។
៣. ការងារជាអ្នកលក់ (Sales)
ធ្វើការងារផ្នែកលក់អ្នកនឹងរៀនសូត្រអំពីជំនាញទំនាក់ទំនងយ៉ាងរឹងមាំដូចដែលអ្នកនិយាយជាមួយ មនុស្សគ្រប់គ្នាអំពីដំណើរជីវិតដូច្នេះ ដែរ។ អ្នករៀនអំពីជំនាញបញ្ចុះបញ្ចូលដែលអ្វីដែលអ្នកក្នុងនាមជា អ្នកលក់និយាយទៅកាន់ពួគេដើម្បីលក់ផលិតផល។
អ្នកនឹងរៀន អំពីតំរូវការរបស់មនុស្ស និងរបៀបណាត់ជួបដោយពេលវេលាដ៏សមរម្យមួយ
លើសពីនេះនឹង អនុញ្ញាតឲ្យ អ្នកចេះបង្កើតនូវផលិតផល ដ៏ល្អឥតខ្ចោះជាក់ជាមិនខាន។
តទៅអនាគតទៅអ្នកនឹងទំនងជាដឹងនូវការចំណាយជាចំាំបាច់ចំពោះ commission។
ជាទំលាប់ប្រាក់ចំនូលសំរាប់ជីវិតរបស់អ្នកនឹង អាស្រ័យនឹងសមត្ថភាពនៃការលក់ដើម្បីទទួលបាន
commission ដែលនេះ គឺជាអ្វី ដែលសហគ្រិនគេធ្វើ។
តាមពិតទៅអ្នកអាចពិចារ ណាដូចជាជំនួញផ្ទាល់ខ្លួនដែលធ្វការងារយូទៅៗចង់បាន commission
ជាងចង់បានប្រាក់ខែប្រសិនបើអ្នក ជាអ្នកលក់ជំនាញ ហើយរកបាន។
៤. សេវាកម្មអតិថិជន (Customer service)
គ្រប់អាជីវកម្មទាំងអស់តែងតែមានសេវាអាជីវកម្ម
ហើយការងារនេះគឺជាការងារដែលអ្នកអញ្ញាតឲ្យអ្នកជួបមនុស្សដែលឆាប់ខឹងពេល ខ្លះខ្មោចចេញ
ពេលខ្លះខ្មោចូល។ ពួកគេជាមនុស្សដែលពូកែសួរដេញដោលជាដើម។ ដែលបទពិសោធន៍ការងារ
នេះបណ្តាល ឲ្យអ្នកអត់ធ្មត់និងបរិយាកាសប្រកួតប្រជែង រក្សាទឹកមុខញញឹមរីករាយទៅនឹងអតិថិជនដែលស្រែកដាក់អ្នកវាមិនមែនជារឿង ដែលគួរឲ្យ សប្បាយនឹងធ្ចើទេក៏ប៉ុន្តែទង្វើរបស់អ្នក
ធ្វើឲ្យអ្នកចេះត្រៀមជាមុននឹងការខឹងក្រេវក្រោធចំពោះអតិថិជនដែលអ្នកប្រឈមជាមួយ។
៥.ការងារគ្រប់គ្រង (Management)
ការងារជាអ្នកគ្រប់គ្រងគឺជាចុងបច្ចប់នៃការធ្វើការងារមុននឹងក្លាយជាសហគ្រិន
ហើយការងារនេះមិន មែនជាការងារគ្រប់គ្រងផ្នែកណា ទេតែអាចជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន
ឬអ្នកគ្រប់គ្រងឃ្លាំងក៏បាន។ មិនថាការងារគ្រប់គ្រងណាទេអ្នកនឹងទទួលបានបទ ពិសោធន៍ ជាការងារជាក្រុម
ការផ្ទេរការងារ ការគ្រប់គ្រងពេលវេលា
និងតម្រូវការធនធានជំនាញផ្សេងៗគ្នានៅពេលអ្នកបើកអាជីវកម្មផ្ទាល់ខ្លួន។
លើសពីនេះតួនាទីជាអ្នក គ្រប់គ្រងអនុញ្ញាតអោ យអ្នកប្រសើរជាងការរៀនក្នុងសាលា
ឬយល់ដឹងតាមសៀវភៅ។
ប្រសិនបើអ្នកមានបទពិសោធន៍លើការងារទាំងនេះហើយ គិតឡើងវិញពីបទពិសោធន៍
ទាំងនេះវិញថាតើអ្នកបានរៀនអ្វីខ្លះពីការងារ ជាក្រុម? រៀនអ្វីខ្លះពីភាពជាអ្នកដឹកនាំ
អំពីការគ្រប់គ្រងពេលវេលា? បទពិសោធន៍ទាំងនេះហើយ
ដែលធ្វើឲ្យអ្នកក្លាយ ជាអ្នកប៉ិន ប្រសព្វ
ព្រោះគ្នានអ្នកណាម្នាក់ប្រាប់អ្នកអំពីបទពិសោធន៍ទាំងនេះទេ
ក៏ប៉ុន្តែប្រសិនបើអ្នកទទួលបាន បទពិសោធន៍ទាំង នោះហើយ
អ្នកអាចយកវាមកប្រើជាស្តាយការងាររបស់អ្នកតែម្តង។ ពេលនោះការប្រកបអាជីវកម្មរបស់
អ្នកនឹងបានល្អ ដោយការស្វែងយល់ពីបទ ពិសោធន៍កាលពីអ្នកធ្វើជាខ្ញុំគេ៕