ជំនួញតែងតែវិវត្តឥតឈប់ឈរនិងមានរឿងថ្មីៗជាច្រើនដែលត្រូវស្វែង
យល់។ទោះបីជាអ្នកមិនបានដឹងលំអិត តែយ៉ាងហោចណាស់
ក៏ត្រូវដឹងពីគោលការណ៍គ្រឹះនៃការធ្វើជំនួញដែរ។តើអ្នកមានដឹងទេ
ថាធ្វើបែបណាទើបធ្វើអោយការរកស៊ីទទួលបានជោគជ័យ?អត្ថបទខាងក្រោម
នឹងពិពណ៌នាពីមូលដ្ឋានគ្រឹះសំខាន់ៗដែលអាចជួយអោយអ្នកជំនួញគ្រប់
រូបទទួលបានជោគជ័យ។
១. គម្រោងជោគជ័យ៖ បង្កើតគម្រោងដើម្បីធ្វើអោយក្រុមហ៊ុនឆ្ពោះទៅមុខ ត្រូវបង្កើតគោលដៅ និងស្វែងរកវិធីសាស្ត្រដើម្បីអោយគោលដៅនោះទទួលបានជោគជ័យ។មានការ វាស់វែងចំពោះលទ្ធផលទៀងទាត់និងធ្វើការកែតម្រូវដើម្បីអោយស្របទៅ នឹងគោលដៅ។
២. ការដឹកនាំ ៖ កំណត់នូវទិសដៅដំណើរការ ដែលចងជាប្រព័ន្ធ ឬជាគោលនយោបាយនិងទម្រង់បែបបទអោយបានច្បាស់។
៣. ស្ថេរភាពអាជីវកម្ម៖ ដំណាក់កាលដំបូងនៃជំនួញត្រូវតែច្បាស់ថា មានប្រភពទុនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងហានិភ័យ។កំណត់នូវ ជម្រើសដ៏ល្អបំផុតក្នុងការស្វែងរកប្រភពទុន។
៤.យុទ្ធសាស្ត្រទីផ្សា៖ ផ្ដល់ភាពកក់ក្ដៅដល់អតិថិជនគ្រប់ផ្នែក រួមទាំង ផ្នែកផលិត និងចែកចាយដើម្បីសាងនូវទំនាក់ទំនងល្អដែលជាផលប្រយោជន៍ដល់ ក្រុមហ៊ុន។
៥. គ្រប់គ្រង់ល្អិតល្អន់៖ ត្រូវកំណត់នូវប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយក្នុងការគ្រប់គ្រងក្រដាសស្នាមដើម្បីជៀសវាងនូវការភ័ន្តច្រឡំនិងការកេងបន្លំ។
៦. របាយការណ៍ហិរញ្ញវត្ថុ៖ ត្រូវមានការកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុទៀងទាត់ ដើម្បីទទួលបានរបាយការណ៍ត្រឹមត្រូវទាំងបច្ចុប្បន្ននិងអតីតដើម្បី ធ្វើការសម្រេចចិត្តសម្រាប់គម្រោងអនាគត។
៧. យល់ដឹងផ្នែកច្បាប់៖ ការធ្វើអាជីវកម្មគឺស្ថិតនៅក្រោមច្បាប់ ពុំមានក្រុមហ៊ុនណាមួយស្ថិតនៅលើច្បាប់នោះទេ ដូច្នេះត្រូវឆ្លៀតពេលស្វែងយល់ពីច្បាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងពន្ធដារ។
៨. ចែករំលែក៖ ក្រុមហ៊ុនមិនអាចដំណើរការបានដោយសារតែម្ចាស់ក្រុមហ៊ុនតែម្នាក់នោះទេ។ ត្រូវចាំថាមានការលះបង់ទើបមានការតបស្នង។
៩. វិនិយោគខ្លួនអ្នកផង៖ បង្កើនចំណេះដឹងគ្រប់ផ្នែក និងចូលអោយកៀកបុគ្គលិកទាំងអស់ ស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដើម្បីអនុវត្តន៍ការងារទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល។
១០. ហានប្រថុយ ៖ ប្រសិនបើក្រុមហ៊ុនរបស់អ្នកជិតឈានដល់ការក្ស័យធនហើយត្រូវផ្លាស់ប្ដូររកទិសដៅថ្មីភ្លាមទោះជាមានហានិភ័យខ្លះក៏ដោយ។