បុគ្គល ជោគជ័យ មហាសេដ្ឋី រួមទាំងអ្នកជំនួញល្បីៗបាននិយាយថា
ចង់ធ្វើជាសហគ្រិនត្រូវតែហ៊ានជំនះឧបសគ្គនានា
មិនភ័យខ្លាចការបរាជ័យនោះឡើយទោះបីជាបរាជ័យប៉ុន្មានដងក៏ដោយ។
ចុះបើអ្នកចង់ធ្វើសហគ្រិនដែរ តែនៅតែមានភាពភ័យខ្លាចទាំង៦ នេះ
តើអាចជោគជ័យបានដែរឬទេ?
១) មិនហានប្រឈមមុខ និង
ភ័យក្លាយភាពបរាជ័យ
«បើអ្នកចង់ធ្វើអ្វីមួយឲ្យបានសម្រេច អ្នកត្រូវតែយកឈ្នះភាពបរាជ័យ និង ហ៊ានប្រឈមមុខឧបសគ្គចំពោះមុខ។ គ្មានសហគ្រិនណាម្នាក់នៅលើលោកយើងនេះអាចគេចផុតពីឧបសគ្គនោះ ឡើយ»។ នេះជាប្រសាសន៍របស់លោក Mark Organ ជាស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន Influitive។ លោកបានបន្ថែមថា ជាជាងគេចចេញពីវា អ្នកត្រូវយល់ថា ភាពបរាជ័យ និង ឧបសគ្គគឺសុទ្ធតែជាបទពិសោធន៍ធ្វើឲ្យអ្នកកាន់តែរឹងមាំឡើងទាំងអស់។

២)
ភ័យខ្លាចទៅនឹងការរិះគន់របស់អ្នកដទៃ
មនុស្សភាគច្រើននៅលើលោកយើងនេះបានរស់នៅតាមព្រេងសំណាង ពោលគឺមិនបានធ្វើឲ្យជីវិតរបស់ពួកគេជោគជ័យដូចបុគ្គលមួយចំនួន ដូចជាមហាសេដ្ឋី ឬ បុគ្គលជោគជ័យជាច្រើនទៀតនោះឡើយ។ ក្នុងនាមជាសហគ្រិន អ្នកនឹងទទួលបានការរិះគន់ជាច្រើនពីមនុស្សនៅជុំវិញខ្លួនអ្នក ហើយជាមនុស្សដែលអង្គុយចាំមើលការបរាជ័យរបស់អ្នកផងដែរ។ យ៉ាងណាមិញអ្វីដែលសំខាន់អ្នកមិនត្រូវជាមនុស្សត្រចៀកស តែជាមនុស្សដែលជឿជាក់លើខ្លួនឯង សម្រេចសមិទ្ធផលដោយខ្លួនឯង ទើបជាទង្វើដ៏គាប់ប្រសើរបំផុត។
៣) ភ័យខ្លាចសម្រេចចិត្តខុស
ជាការពិត ចំណុចនេះមិនមែនមានតែអ្នកនោះឡើយដែលជួបប្រទះ។ សហគ្រិនគ្រប់រូបតែងភ័យខ្លាចលើចំណុចនេះដូចជាការមិនហ៊ានបោះបង់ ការងារចោលមកបើកអាជីវកម្មខ្លួនឯង ត្បិតអីភ័យខ្លាច ខ្លាចអនាគតកាន់តែអាក្រក់ជាងនេះ ហើយនេះគឺជាកំហុសឆ្គងមួយបើសិនជាអ្នកចង់ធ្វើជាសហគ្រិន។ មានវិធីសាស្ត្រច្រើនណាស់ដែលអាចជួយឲ្យខ្លួនអ្នកកាន់តែមាន ទំនុកចិត្ត ពោលគឺការស្រាវជ្រាវរកគំនិតថ្មីៗ ទំនាក់ទំនងជាមួយមនុស្សដែលមានបទពិសោធន៍ ឬ សហគ្រិនជោគជ័យជាច្រើនទៀត សាកល្បងបង្កើតគម្រោងអាជីវកម្មលក់ផលិតផលរបស់អ្នក ។ល។ ទាំងនេះនឹងបង្រៀនអ្នកបន្តិចម្ដងៗ។

៤)
ភ័យខ្លាចគ្មានបទពិសោធន៍ធ្វើមិនកើត
ភាពភ័យខ្លាចដែលគិតថា អ្នកគ្មានការអប់រំ ឬ បទពិសោធន៍ពេញខ្លួនសម្រាប់ធ្វើជាសហគ្រិន គឺជាបញ្ហាដំបូងបំផុតមួយរបស់សហគ្រិន។ លោក Richard Branson មហាសេដ្ឋីអង់គ្លេសធ្លាប់បានលើកឡើងដូច្នេះថា៖«វិធីសាស្ត្រដ៏ល្អ បំផុតដើម្បីរៀនអ្វីមួយ គឺត្រូវអនុវត្ត!»។ ការបើកអាជីវកម្មមិនប្រាកដថា អ្នកត្រូវតែទៅរៀនបញ្ចប់ថ្នាក់មហាវិទ្យាល័យ ឬ ត្រូវតែទាមទារមានបទពិសោធន៍រាប់សិបឆ្នាំនោះទេ! វាគឺជាអ្វីដែលអ្នកចង់ធ្វើជាមួយមហិច្ឆតារបស់ខ្លួនដោយគ្មាន អ្នកណាបង្ខំ។

៥) ភ័យខ្លាចបាត់បង់ទ្រព្យធន
នេះជាចំណុចមួយទៀតដែលសហគ្រិនមិនចង់ឮ ហើយក៏មិនចង់បានខាតបង់ប្រាក់ចំណូលទៅវិញលើសដើមនោះដែរ។ នៅស្រុកខ្មែរមានអាជីវកម្មមួយចំនួនអាចចាប់ផ្តើមតាំងពីដើមទន់ ១ ពាន់ដុល្លារឡើងទៅដែលជាអាជីវកម្មខ្នាតតូចមួយ ហើយបើអ្នកមានដើមទុនច្រើនជាងនេះកាន់តែប្រសើរ។ អាជីវកម្មជាលើកដំបូងភាគច្រើនមានការខាតបង់ តែវានឹងល្អប្រសើរឡើងបើអ្នកមានហិរញ្ញវត្ថុឲ្យវាដើរទៅមុខ បន្តិចម្តងៗ។ គន្លឹះដ៏សំខាន់ដើម្បីជៀសវាងការខាតបង់នៅពេលបើកអាជីវកម្ម គឺត្រូវរៀបចំគម្រោងចំណាយឲ្យបានច្បាស់លាស់ និង ការព្យាករណ៍ជាមុននូវការចំណាយផ្សេងៗទៀត ហើយជាពិសេសនោះគឺមានប្រាក់បម្រុងទុកនេះឯង។

៦)
ភ័យខ្លាចធ្វើសហគ្រិននាំជីវិតស្មុគស្មាញច្រើន
វាជារឿងពិតដែលមិនអាចប្រកែកបានព្រោះថា គ្រប់អ្នករកស៊ីទាំងអស់ ឬ អ្នកជំនួញតែងក្រោកពីព្រលឹម ខិតខំធ្វើការសឹងតែគ្មានពេលសម្រាក តែនេះជាអ្វីដែលអ្នកត្រូវទទួលយកមុននឹងឈានជើងចូលធ្វើជា សហគ្រិន។ កិច្ចការអាជីវកម្មរបស់អ្នក ទាមទារឲ្យអ្នកយកចិត្តទុកដាក់ជាងមុន និង ចំណាយពេលវេលាជាច្រើនមិនសូវមានពេលគ្រប់គ្រាន់ជាមួយគ្រួសារ ឬ មិត្តភក្ដិរបស់អ្នក។ ជំនួសឲ្យការគិតបែបនេះសូមបង្កើតអាជីវកម្មណាដែល អ្នកពេញចិត្តបំផុត និង អាចធ្វើឲ្យអ្នករក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ អតិថិជន សាធារណជន និង ងាយស្រួលគ្រប់គ្រងមិនស្មុគស្មាញពេកនូវអ្វីដែលអ្នកអាចបោះជំហានទៅ មុខដោយមិនបោះបង់៕