មានអាជីវកម្មជាច្រើនដែរទទួលបានជោគជ័យតាមរយ:ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបានត្រឹមត្រូវ ហើយក៏មានអាជីវកម្មជា ច្រើនផងដែរបានក្ស័យធនព្រោះតែការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារខុស។ ចំនុចដ៏គួរឱ្យចាប់អារម្មណ៏នោះគឺថាតើយុទ្ធសាស្ត្របែបណា ដែរត្រឹមត្រូវក្នុងការរុញច្រានអាជីវអាជីវកម្មឱ្យជោគជ័យ។ សំនួរនេះប្រហែលជាពិបាកក្នុងការឆ្លើយបន្តិចព្រោះអាជីវកម្មទាំងអស់មាន ទំនោរ និងប្រតិបត្តិការខុសៗគ្នា ហើយការប្រើប្រាស់យុទ្ធសាស្ត្រក៏មានលក្ខណ:មិនដូចគ្នាដែរ។ ទោះជាយ៉ាងណាអ្នកនូវតែអាច ទទួលបានជោគជ័យ បើសិនជាអ្នកយល់ច្បាស់អំពីមេរៀន ៣ ខាងក្រោម។

១)  មនុស្សគ្រប់គ្នានឹងទិញនៅពេលដែលពួកគេបានដឹងពីគុណតំលៃរបស់ផលិតផល
វាប្រហែលជាមិនមែនជារឿងអ្វីមួយចំលែកឡើយសំរាប់មនុស្សជាច្រើនដែលចូលទៅកាន់ទីផ្សារ ក៏ដូចជាផ្សារទំនើបដោយមិនបានទិញ អ្វីទាល់តែសោះ។ កត្តានេះមនុស្សមួយចំនួនអាចគិតថា ក្រុមមនុស្សទាំងនោះចូលទៅកាន់ផ្សារ ទំនើបដើម្បីជាការកំសាន្តតែប៉ុននោះ។ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវឡើយ ព្រោះបើមនុស្សទាំងនោះចង់កំសាន្តពួកគាត់អាច ទៅរកកន្លែងកំសាន្តបានដោយមិនចាំ បាច់មកទីផ្សារ ដែលមានលក្ខណ:ចង្អៀតឡើយ ការមករបស់ពួកគាត់ព្រោះពួកគាត់ចង់ទិញ អ្វីមួយតែដោយសារតែទំនិញដែលពួក គាត់បានឃើញក្នុងទីផ្សារមិនបានបង្ហាញពីសារ:សំខាន់ដល់ពួកគាត់។ នេះហើយជាចន្លោះប្រហោងមួយក្នុងទីផ្សារដែលអ្នកអាចចាប់ យកមកធ្វើជាឱកាសក្នុងការទទួលជោគជ័យបាន។

២) អារម្មណ៏ល្អគឺជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនមួយដែលមានតំលៃថ្លៃជាងមាសទៅទៀត
ទាំងអ្នកទាំងគេប្រាកដណាស់ថាតែងចូលចិត្តនឹងចង់នៅជិតមនុស្សដែលមានអារម្មណ៏ល្អប្រកបដោយស្នាមញញឹមគ្រប់ពេល។មនុស្ស ដែលមានភាពស្រស់ថ្លាពោពេញដោយស្នាមញញឹមអាចធ្វើឱ្យមនុស្សក្បែខ្លួនមានភាពរីករាយដូចពួកគេដែរ។ ចំនុចនេះក៏ជាកត្តាសំខាន់ ក្នុងយុទ្ធសាស្ត្រទីផ្សារផងដែរ ព្រោះភាពញញឹមរួសរាយរាក់ទាក់ជាចំនុចចាប់ផ្តើមមុននឹងអ្នកអាចធ្វើការបង្ហាញ ផលិតផលរបស់ខ្លួន ទៅកាន់អតិថិជន។ បើសិនជាអ្នកគ្មានភាពរួសរាយរាក់ទាក់ ក៏ដូចជាសោះកក្រោះរាល់ពេលនោះ អតិថិជនក៏មិនមករកអ្នកដែលទោះ ជាផលិតផលរបស់អ្នកល្អ និងមានតំលៃថោកយ៉ាងណាក៏ដោយ។

៣) ផ្តោតទៅលើការផ្តល់នូវផលិតផលដែរហួសពីការរំពឹងទុករបស់អតិថិជន
ការផ្តល់នូវអ្វីដែលហួសពីការរំពឹងទុករបស់អតិថិជន មិនមែនសំដៅត្រឹមតែការផ្តល់ផលិតផលដែលមានគុណភាព និងតំលៃថោកនោះ ទេ។ ការផ្តល់ឱ្យលើសពីការរំពឹងទុកនេះគឺសំដៅទៅលើផលិតផល ឫសេវាកម្មបន្ថែមដែលអតិថិជននឹង ទទួលបានរាល់ការទិញផលិត ផលរបស់អ្នក។ សំរាប់ឧទាហរណ៏មួយដែរអ្នកអាចនឹងមិនចាប់អារម្មណ៏នោះគឺ រាល់ពេលដែលអ្នកទិញទូរស័ព្ទថ្មីក្រុមហ៊ុន ផ្តល់នូវ ការធានារយ:ពេល ១២ ខែ ខណ:ដែលក្រុមហ៊ុន ផ្តល់ការធានារហូតដល់ ១៣ ខែ។ ការផ្តល់ការធានា លើសមួយខែ នេះហើយដែលគេហៅថាការផ្តល់ឱ្យលើសពីការរំពឹងទុក ព្រោះរាល់ពេលដែលអ្នកទិញទូរស័ព្ទអ្នកដឹងត្រឹមថាមានការធានា ១២ ខែប៉ុន នោះ និងមិនដែលគិតថាមានការធានារហូតដល់ ១៣ ខែអញ្ចឹងទេ។ នៅមានឧទាហរណ៏ច្រើនទៀតដោយអ្នក អាចធ្វើការសង្កេតបាន ក្នុងប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុននីមួយៗ។
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.