មុខជំនួញដ៏ល្អតូចមួយគឺតែងតែផ្តើមចេញពីគំនិតដ៏ល្អមួយដែរ ប៉ុន្តែលោកអ្នកត្រូវតែចេះបំលែងគំនិតនោះទៅជាសកម្មភាព ឬពាក្យសាមញ្ញនិយាយថា បើគ្រាន់តែថា ហើយមិនធ្វើ គឺវាមិនខ្មោច។ នេះគឺជាអ្វីដែលបុគ្គលជោគជ័យម្នាក់ៗតែងតែមិនដែលមើល រំលងនោះឡើយ។

គ្មានចំងាយរាប់ពាន់យោជន៍ណាដែលមិនចាប់ផ្តើមពីមួយជំហ៊ាននោះទេ។ អ្នកដែលប្រាថ្នាសម្រេចនូវគោលគំនិតធំៗ រមែងចាប់ពីផ្តើម​ធ្វើពីការងារតូចតាច។ ប្រសិនបើចាប់ផ្តើមដោយគិតជាជំហ៊ានៗខ្លីៗឬតូចៗ លោកអ្នកនឹងផ្តើមដោះស្រាយគិតពីការចាប់ផ្តើមធ្វើវាបន្តិច ម្តងៗពោលគឺចាប់ផ្តើមពីតូចទៅធំ ហើយវាមិនអាចចាប់ផ្តើមពីធំទៅធំបាននោះទេ។នេះគឺជាកូនសោសំខាន់ៗដើម្បីលោកអ្នកពិចារណា ឬទាំងនេះគឺជាគំនិតដែល គម្រោងប្រឹក្សាធនធានមនុស្ស និងការងារ ផ្តល់ជូន លោកអ្នកដើម្បីឲ្យលោកអ្នកអាចយកទៅបំលែង ជាសកម្មភាពដើម្បីសម្រេចគោលបំណងអាជីវកម្មរបស់លោកអ្នក។

១.អង្គុយសរសេរពីផែនការអាជីវកម្ម(Write a one-page business plan)
គន្លឺះដ៏ត្រឹមត្រូវរបស់អ្នករកស៊ីតូចតាចតែងជោគជ័យគឺត្រូវធ្វើអ្វីដែលលោកអ្នកកំពុងរកស៊ី ឬដែលនឹងត្រូវរកស៊ីជាការធ្វើសាមញ្ញៗនិង ចំណាយតិចតួច។ ការចំណាយ មិនមែន សំដៅទៅលើតែថវិការទេតែវាក៏សំដៅដល់ពេលវេលាលោកអ្នកផងដែរ។ អ្នករកស៊ីតូច តាចភាគច្រើនតែងតែចង់ឈានជើងក្លាយជាអ្នករកស៊ីដ៏ធំជាងគេ ការរកស៊ីធំដុំនេះពិតជាត្រូវការផែនការអាជីវកម្មត្រឹមត្រូវ។ ហើយវា ពិតជាត្រូវការថវិកាឬអ្នកវិនិយោគ លើសពីនោះលោកអ្នក នឹងត្រូវការសំភារៈផ្សេងៗទៀតជាក់ ជាមិនខាន។ដោយហេតុនេះ ហើយបានជាជំនួញតូចតាច គឺជាវិជ្ជាសារសាកល្បងគំនិតរបស់លោកអ្នកមុននឹងចំណាយថវិកា និងចំណាយពេលវេលាដ៏ច្រើន សន្ធឹកសន្ធាប់ជាមួយជំនួញធំដុំបាន។ ដូច្នេះដើម្បីចាប់ផ្តើមអាជីវកម្មសាមញ្ញដែលជាវិញ្ញាសារសាកល្បងរបស់លោកអ្នក ផែនការ អាជីវកម្ម គឺចាំបាច់ដើម្បីជាមគ្គុទេសក៍នៃការកស៊ីរបស់លោកអ្នក។ ផែនការអាជីវកម្មគឺត្រូវកំណត់នូវចំណុចដូចខាងក្រោម៖
ត្រូវកំណត់អំពីទស្សនៈវិស័យ (vision) តើអ្វីជាអាជីវកម្មរបស់លោកអ្នកដែលត្រូវដើរឲ្យដល់ឬសម្រេចឲ្យបាន?។ បន្ទាប់ពីកំណត់ ទស្សនៈវិស័យបានហើយលោកអ្នកត្រូវកំណត់អំពីបេសកម្មអាជីវកម្មម្តង (mission)។ បេសកម្មគឺលោកអ្នកត្រូវបញ្ជាក់ថាហេតុអ្វីក៏ បង្កើតក្រុមហ៊ុននេះឬរកស៊ីរបរនេះ?។ បន្ទាប់មកទៀត គឺត្រូវកំណត់ពី គោលបំណង(objectives)អំពីការរកស៊ីរបស់លោកអ្នក ឬក្រុមហ៊ុនរបស់លោកអ្នក តើអ្វីដែលលោកអ្នកនឹងធ្វើ អ្វីជាគោលបំណង ឬអ្វីដែលជម្រុញឲ្យលោកអ្នកសម្រេចបាននូវទស្សនៈ វិស័យ និងបេសកម្ម។  បន្ទាប់ពីលោកអ្នកកំណត់បានទស្សនៈវិស័យ  បេសកម្ម  និងគោលបំណងលោកអ្នកត្រូវស្វែងរក   យុទ្ធសាស្ត្រ  (strategies)  ​ថាតើ លោក អ្នកនឹងសម្រេចបានគោលបំណងដែលបានដាក់ចេញដោយវិធីណាឬរបៀបណា? ចុងក្រោយគឺលោកអ្នក ត្រូវតែដាក់ចេញផែនការសកម្មភាព (action plan) ដែលសកម្មភាពទាំងនោះគឺជាសកម្មភាពបណ្តាលឲ្យសម្រេចបាននូវគោល បំណង នៃជំនួញឬរបររកស៊ីរបស់លោកអ្នក។

២. ផែនការហិរញ្ញវត្ថុ (Decide on a budget)
គម្រោងប្រឹក្សាធនធានមនុស្ស និងការងារបានប្រាប់លោកអ្នកថា សូមចំណាយតិច ទៅតាមអ្វីដែលលោកអ្នកអាចធ្វើបានក៏ពិតមែន តែលោកអ្នកក៏ត្រូវកំណត់ បន្ថែមអំពីផែនការថវិកាដើម្បីចាប់ផ្តើម និងរយៈដែលលោកអ្នកអាចចំណាយបានសម្រាប់អាជីវកម្មនេះ។ ប្រសិនបើលោកអ្នកមិនសូវមានថវិកាច្រើនទេ គឺលោកអ្នកត្រូវកំណត់ចំនួនថវិកាហើយគិតថាថវិកានោះយកទៅធ្វើអ្វីមុនគេ។ លោកអ្នក ត្រូវគិតពីការចំណាយពីមួយខែទៅមួយខែ និងរយៈពេលចាប់ផ្តើម រហូតដល់លោកអ្នកអាចទទួលបានចំនេញមកវិញ ដោយហេតុថា ការរកស៊ីណាមួយវាកម្រណាស់ដែលថាចាប់ផ្តើមភ្លាមចំនេញភ្លាមៗនោះទ។ យ៉ាងតិចណាស់ ពី៣ខែទៅ៦ខែដែលអាជីវកម្ម​របស់ លោកអ្នកអាចរកចំនេញបានមកវិញ ឬត្រឹមតែទប់ទល់។ លើសពីនេះក៏ត្រូវមានថវិកាបំរុងផងដែរ។

៣. សម្រេចចិត្តធ្វើតាមច្បាប់ ឬក្រៅច្បាប់ (Decide on a legal entity)
ការគោរពទៅតាមច្បាប់តម្រូវសម្រាប់អាជីវកម្ម ទើបចាប់ផ្តើមគឺត្រូវការចំណាយច្រើន។ លោកអ្នកត្រូវតែតម្លាភាពទៅអ្វីដែលអាជ្ងាធរ តម្រូវដូចជា ប៉ាតង់ ឬអាជ្ងាប័ណ្ណ ការចុះបញ្ចីក្រុមហ៊ុន ប៉ុន្តែគឺពិតជាចំណាយថវិកាច្រើនដូចជាការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជួប​មេធាវី ឬអ្នកច្បាប់ដើម្បីជួយរៀបចំឯកសារជាដើម។ ការចំណាយទាំងនេះក៏ជាចំណែកមួយនៃផែនការហិរញ្ញវត្ថុដែរ។ ជាទូទៅនៅ ដំណាក់កាលសាកល្បងការរកស៊ីតូចតាចគឺមិនគួរចាប់ផ្តើមគិតពីការចុះបញ្ជីក្រុមហ៊ុន ឬសុំប៉ាតង់នៅឡើយទេ ពីព្រោះថាវាអាចជួយ កាត់បន្ថយការចំណាយ នាគ្រាដំបូងរបស់លោកអ្នក ប៉ុន្តែការធ្វើបែបនេះគឺវាមានហានិភ័យខ្លាំង ណាស់សម្រាប់ការទទួលខុសត្រូវ ផ្ទាល់ខ្លួន និងមុខរបរឬអាជីវកម្មរបស់លោកអ្នក អ្វីដែលសំខាន់គឺ គួត្រូវពិភាក្សាជាមួយមេធាវី ឬអ្នកច្បាប់ឬអ្នកជំនាញខាងពន្ធដារ ជាមុន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យឯកជន ហើយរហូតដល់បាននិយាយ​ជាសាធារណៈថាវិស័យឯកជន គឺជាក្បាលម៉ាស៊ីន សេដ្ឋកិច្ចជាតិទៀតផង ប៉ុន្តែផ្ទុយទៅវិញទន្ទឹមនឹងការលើកទឹកចិត្តនេះ អ្នករកស៊ីគឺមានឧបសគ្គ ជាច្រើនដូចជា ចំណាយលើការចុះបញ្ចី ស្នើសុំប៉ាតង់ជាដើម ប៉ុន្តែអ្វីដែលសំខាន់បំផុតមួយទៀតគឺថា កម្ពុជាត្រូវតែបញ្ចប់ការរកស៊ីបែបជាលក្ខណៈ គ្រួសារដោយហេតុថា សមាហរណកម្មអ៊ាននឹងមកដល់ពេលឆាប់ៗ ហើយកម្ពុជាក៏បានបង្កើតនូវទីផ្សារមួលបត្រ ដែលអនុញ្ញាតដល់ អាជីវកម្មវិជ្ជាជីវៈលក់ និងទិញភាគហ៊ុនបាន។

៤. រៀបចំថវិកាឲ្យមានរបៀបត្រឹមត្រូវ (Take care of the money)
ការសម្រេចចិត្តប្រែក្លាយរបររកស៊ីរបស់អ្នកឲ្យទៅជាស្ថាប័ន ឬនៅតែជាផ្ទាល់ខ្លួន ឬជាលក្ខណៈគ្រួសារក្តី លោកអ្នកត្រូវបែងចែកថវិកា ឲ្យបានច្បាស់លាស់ និងដាច់ដោយឡែករវាងលុយរកស៊ី និងលុយផ្ទាល់ខ្លួន។ មូលហេតុថាវានឹងមានកំហុសណាមួយនៅពេលដែល អ្នកត្រូវបង់ពន្ធអាករនានា មានន័យថា លោកអ្នកគួរតែមានបញ្ជីស្ថាមត្រឹមត្រូវ មានលក្ខណៈជាជំនាញវិជ្ជាជីវៈដែលអាចផ្ទុយ ពីទម្លាប់ រកស៊ីបែ​បលក្ខណៈគ្រួសារ ការធ្វើបែបនេះ គឺវាមានលក្ខណៈងាយ ស្រួលបំផុតនៅពេលដែលអ្នកសម្រេចចិត្តជ្រើសរើស ប្រែក្លាយ ពីការរកស៊ី មិនពេញលេញតាមលក្ខណៈច្បាប់ទៅជាពេញលេញតាមច្បាប់នៅពេលណាមួយ។ លើសពីនេះលោកអ្នកនឹងមានភាព ងាយស្រួល នៅពេលត្រូវការហិរញ្ញវត្ថុ ពង្រីកមុខរបរធំជាងមុន ឬអាចលក់ភាគហ៊ុននៅទីផ្សារមូលបត្រក៏បាន។

៥. បង្កើតវែបសាយ (Get your website)
មិនថាជំនួញរបស់លោកអ្នកតាមរយៈ online ឬមិនមែន online លោកអ្នកត្រូវតែបង្កើតវែបសាយជាដាច់ខាត ពីព្រោះថា អតិថិជន ឬសាធារណជន អាចពិគ្រោះជាមួយ វែបសាយអំពីជំនួញរបស់លោកអ្នកមុននឹងពួកគេសម្រេចិត្តរកស៊ីជាមួយអ្នក។ ជាពិសេសវាជា មធ្យោបាយដើម្បីផ្សព្វផ្សាយអំពីជំនួញ របស់លោកអ្នកទៅពិភពលោក។

៦. លក់សាកល្បង (Test sales)
នៅពេលដែលលោកអ្នករៀបចំបានរួចរាល់ទៅតាមអ្វីដែលរៀបរាប់ខាងលើ ចូរកុំបង្អង់លោកអ្នកអាចលក់សាកល្បងបាន។ ប្រសិនបើ លោកអ្នកធ្វើជំនួញជាសេវាកម្ម លោកអ្នកត្រូវតែរត់ទៅរកបណ្តាញក្រុមអ្នកជំនួញផ្សេងៗដើម្បីបង្ហាញពីសេវាកម្ម របស់លោកអ្នកទៅ ពួកគេប្រសិនបើលោកអ្នកធ្វើជំនួញពីផលិតផលសាកល្បង ផលិតផលរបស់លោកអ្នកទៅទីផ្សារដើម្បីដឹងថា តើទីផ្សារគេគិតបែបណា ចំពោះផលិតផលរបស់លោកអ្នកការធ្វើរបៀបនេះគឺលោកអ្នកនឹងមិនចំណាយពេលវេលា និងថវិកាច្រើនឡើយ។ តំណាក់កាលទាំង៦ នេះគឺលោកអ្នកអាចប្រតិបត្តិតាមហើយវានឹងអាចជួយលោកអ្នកជាគំនិតពិចារណាមុននឹងសម្រេចចិត្តធ្វើពាណិជ្ជកម្ម៕
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.