តើលោកអ្នកធ្លាប់បាត់បង់ទឹកចិត្ត
លែងចង់ធ្វើអ្វីផ្សេងៗបន្ទាប់ពីជួបរឿងមិនល្អ
ដូចជាបញ្ហាបរាជ័យនានាដែរឬទេ? ហើយពេលបាត់បង់ទឹកចិត្ត
កើតទុក្ខ គ្មានអ្នកណាជួយលើកទឹកចិត្ត តើប្រិយមិត្តមានអារម្មណ៍យ៉ាងណា?
បើគ្មានអ្នកណាជួយជម្រុញទឹកចិត្តទេ នៅចាំកើតទុក្ខដល់ណា
ម៉េចក៏មិនលើកទឹកចិត្តខ្លួនឯងវិញទៅ? ដើម្បីឱ្យប្រិយមិត្តយល់ដឹងពីការលើកទឹកចិត្តខ្លួនឯង
គេហទំព័រ Everyday សូមលើកយកចំណុច 8
សម្រាប់លោកអ្នកមកអនុវត្តតាម។
១, ចាប់ផ្ដើមធ្វើអ្វីដែលសាមញ្ញ និងនៅជិតមនុស្សល្អៗ៖
១, ចាប់ផ្ដើមធ្វើអ្វីដែលសាមញ្ញ និងនៅជិតមនុស្សល្អៗ៖
កិច្ចការសាមញ្ញងាយៗ និងនៅក្បែរមនុស្សដែលល្អៗ
អាចឱ្យលោកអ្នកស្វាងគំនិត
និងចាប់ផ្ដើមធ្វើឱ្យកិច្ចការផ្សេងៗដោយវិធីសាមញ្ញ តែសប្បាយចិត្ត។
២, រក្សាទំនាក់ទំនងល្អជាមួយមនុស្សល្អឱ្យបានច្រើន៖
២, រក្សាទំនាក់ទំនងល្អជាមួយមនុស្សល្អឱ្យបានច្រើន៖
លោកអ្នកត្រូវបង្កើន និងរក្សាទំនាក់ទំនងជិតស្និទ្ធ
និងល្អជាមួយនឹងមនុស្សល្អឱ្យបានច្រើន
ព្រោះថាមនុស្សល្អៗអាចជួយជម្រុញឱ្យលោកអ្នកធ្វើកិច្ចការផ្សេងៗកាន់តែល្អជាងមុន។
៣, រៀនជានិច្ច៖
៣, រៀនជានិច្ច៖
អ្វីៗនៅជុំវិញខ្លួនសុទ្ធតែជាមេរៀនទាំងអស់។ លោកអ្នកអាចសិក្សាវត្ថុទាំងនោះ
ឬក៏អានសៀវភៅល្អៗ។ គំនិតដែលបានមកពីការសិក្សារបស់ជុំវិញខ្លួន
និងការអានសៀវភៅល្អៗ អាចជាទុនដ៏សំខាន់ក្នុងការបង្កើត
និងអនុវត្តគម្រោងណាមួយ។
៤, រក្សាភាពសុទិដ្ឋិនិយមជានិច្ច៖
៤, រក្សាភាពសុទិដ្ឋិនិយមជានិច្ច៖
មនុស្សដែលមានសុទិដ្ឋិនិយមក្នុងខ្លួន
ជាមនុស្សដែលរីករាយបំផុត។ ពេលដែលលោកអ្នករីករាយ
មិនថាឧបសគ្គនោះយ៉ាងម៉េចទេ លោកអ្នកប្រាកដជាអាចដោះស្រាយបានទាំងអស់។
៥, ឈប់គិតពីរឿងឥតប្រយោជន៍៖
៥, ឈប់គិតពីរឿងឥតប្រយោជន៍៖
ចំណាយពេលគិតរឿងឥតប្រយោជន៍មិនជួយលោកអ្នកទេ
តែវាកាន់តែធ្វើឱ្យលោកអ្នកស្មុគ្រស្មាញទៅវិញ។
៦, ស្គាល់ខ្លួនឯងច្បាស់៖
៦, ស្គាល់ខ្លួនឯងច្បាស់៖
មនុស្សដែលមិនស្គាល់ខ្លួនឯងច្បាស់
មិនអាចមានថាមពលលើកទឹកចិត្តខ្លួនឡើយ។
៧, កត់សម្គាល់ពីការអភិវឌ្ឍកិច្ចការ៖
៧, កត់សម្គាល់ពីការអភិវឌ្ឍកិច្ចការ៖
រាល់កិច្ចការដែលបានធ្វើ លោកអ្នកត្រូវកត់ត្រាវាទុក។
លទ្ធផលល្អអាចធ្វើឱ្យលោកអ្នកសប្បាយចិត្ត
និងកាន់តែធ្វើឱ្យល្អជាងមុនទៀត។
ឯលទ្ធផលអវិជ្ជមានវិញអាចធ្វើឱ្យលោកអ្នកស្វែងយល់ពីចំណុចអវិជ្ជមានទាំងនោះ
និងខិតខំកែច្នៃវាឱ្យល្អឡើងវិញ។
៨, ជួយអ្នកដទៃ៖
៨, ជួយអ្នកដទៃ៖
ការចែករំលែកគំនិតល្អៗ ជួយទុក្ខធុរៈអ្នកដទៃ និងជួយលើកទឹកចិត្តអ្នកដែលមានបញ្ហា
អាចធ្វើឱ្យលោកអ្នកបានយល់ពីតម្លៃនៃការលើកទឹកចិត្ត
និងខិតខំធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អថែមទៀត។
ក្រៅពីចំណុចទាំង 8 ខាងលើ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាមានវិធីសាស្ត្រផ្សេងៗទៀតជាមិនខានដើម្បីលើកទឹកចិត្តខ្លួនឯងនោះ។ ហើយត្រូវចាំថា “បើគ្មានអ្នកណាលើកទឹកចិត្តយើងទេ យើងត្រូវចេះលើកទឹកចិត្តខ្លួនឯង” ហើយមិនត្រូវបាក់ទឹកចិត្តឡើយ បើសិនជាជួបនឹងបញ្ហាជីវិតផ្សេងៗនោះ។ ចូរបង្កើនភាពសប្បាយក្នុងជីវិត និងកាត់បន្ថយភាពសោកសៅឱ្យអស់ពីជីវិត៕