​​​​​​​​ក្លាយជាអ្នកមានទ្រព្យនៅវ័យ ៣០ឆ្នាំ គឺជារឿងដែលអាចទៅរួច និងមិនចាំបាច់ដល់ ត្រូវរកអ្វីដែលថ្មីបន្ទាប់ពី Facebook
Snapchat ឬឈ្នះឆ្នោត អ្វីនោះទេ។ ខាងក្រោមនេះគឺជា ៩ចំនុច  ដែលដកស្រង់ចេញពី  បទពិសោធន៍និង ដំបូន្មានរបស់អ្នក 
មានទ្រព្យសម្បត្ដិរាប់លាន ដែលពួកគេមាន អាយុនៅវ័យក្មេងនៅឡើយ៖
 
1.  ផ្ដោតទៅលើការរកចំនូល នេះបើតាមការសរសេររបស់លោក Grant Cardone ដែលធ្លាប់គ្មានលុយមួយរៀលនិងជំពាក់  បំណុលកាលពីវ័យ ២១ឆ្នាំ ហើយក្លាយជាអ្នកមានទ្រព្យ នៅអាយុ ៣០ឆ្នាំបានឲ្យដឹងថា៖ ជំហានដំបូងក្នុងការក្លាយជាអ្នក មានគឺត្រូវផ្ដោតទៅលើការ បង្កើននូវប្រាក់ចំនូល និងព្យាយាមធ្វើវាម្ដងហើយម្ដងទៀត។ ដូចជាប្រាក់ចំនូលដំបូងរបស់គាត់គឺ ៣,០០០  ដុល្លារក្នុងមួយខែ និង៩ឆ្នាំក្រោយមក ក៏ឡើងមកជា ២០,០០០ ដុល្លារក្នុងមួយខែព្យាយាមដើរតាមលុយនោះវានឹងឲ្យអ្នក ផ្ដោតទៅលើការគ្រប់គ្រងនៃប្រាក់ចំនូល និងអាចប្រទះឃើញ ឱកាស ដើម្បីបង្កើនប្រាក់ផងដែរ។

2.  សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំ៖ ហេតុផលតែមួយគត់នៃការសន្សំលុយគឺយកវាទៅវិនិយោគ។គួរណាដាក់ប្រាក់  ដែលអ្នកសន្សំនេះ ដាក់ឲ្យដាច់ពីគណីយផ្សេងៗ ដែលអ្នកត្រូវចាយវាយជាប្រចាំ ទាំងករណីប្រើសម្រាប់ពេលបន្ទាន់។នេះគឺជាជំហាន ទីមួយ ដែលអាចធ្វើឲ្យអ្នក ផ្ដោតអារម្មណ៍ ក្នុងការបង្កើនប្រាក់ចំនូល។

3.  សុំជំនួយពីអ្នកដទៃ៖ លោក Daniel Ally ដែលក្លាយជាអ្នកមានទ្រព្យនៅអាយុ ២៤ឆ្នាំ បានសរសេរថា៖ចំនុចសំខាន់ ក្នុងមុខ ជំនួញរបស់គាត់ គឺប្រសិនជាមិនបានជួល បុគ្គលិកដ៏សំខាន់ៗ នោះជំនួញរបស់គាត់ មិនអាចធំរីកលូតលាស់ទៅមុខទេ។ ដំបូង ឡើយគាត់ពិតជាពិបាក ក្នុងការបង់ប្រាក់ខែ ទៅលើ មេធាវី , នាយកនិពន្ធ, អ្នកបង្វឹកហាត់ការងារផ្ទាល់ខ្លួន ចុងភៅក្រៅ ម៉ោង និងអ្នកដទៃផ្សេងៗទៀតតែអ្វីទាំងនេះបែរជាជំរុញគាត់ ឲ្យក្លាយជាអ្នកមានទ្រព្យ។ យ៉ាងណាមិញ មានមនុស្សជាច្រើនមិនចង់សុំ ជំនួយ ពីអ្នកដទៃនោះទេ ដោយសារតែពួកគេ មានគំនិតនិយមផ្ទាល់ខ្លួនសម្រាប់ផ្លូវ ដែលពួកគេដើរ។
 
4.  ការសម្រេចចិត្ដ៖ លោក Tucker Hughes ដែលក្លាយជាអ្នកមានទ្រព្យនៅ អាយុ២២ឆ្នាំ បានបង្ហាញឲ្យដឹងថា៖ ជៀសវាងការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដតែត្រូវរក្សាទុកថាមពលខួរក្បាលរបស់អ្នកតាមរយៈធ្វើការសម្រេចចិត្ដបែបលឿនៗកុំបង្អង់យូរ និងរៀបចំផែនការនៃ សកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើងវិញ យ៉ាងឆាប់រហ័ស បែបនេះអ្នកនឹងអនុវត្ដកិច្ចការទាំងឡាយដោយសាមញ្ញ និងងាយស្រួល។ ដូចជា គាត់ដឹងថា គាត់ត្រូវស្លៀកពាក់អ្វី និងត្រូវញ៉ាំអាហារអ្វី នៅពេលព្រឹក ចុះអ្នកវិញ?

5.  កុំបង្អួត៖ លោក Grant Cardone បានសរសេរថា៖ គាត់មិនដែលទិញរថយន្ដស៊េរីទំនើបបើកនោះទេ ទោះបីជាគាត់អាច រកប្រាក់ចំនូលជាច្រើនពីមុខជំនួញ គាត់ក៏ដោយគាត់នៅតែបើករថយន្ដ Toyota Camry ដដែល។ ត្រូវឲ្យគេស្គាល់អ្នកតាមរយៈ ការខំប្រឹងពីការងារអ្នក មិនមែនទៅលើ គ្រឿងអលង្ការកំប៉ិកកំប៉ុក ឬសំភារៈនិយមនោះទេ។

6.  វិនិយោគលើខ្លួនឯង៖ មានន័យថាអ្នកគួរតែចំណាយពេល យ៉ាងតិច ៣០នាទី    ស្ដាប់ឬអានសៀវភៅ ឬ អត្ថបទព័ត៌មានជា ប្រចាំថ្ងៃដើម្បីដឹងពីរឿងរ៉ាវផ្សេងៗដូចជាហិរញ្ញវត្ថុ , នយោបាយ ឬ កីឡាជាដើម ដែលទោះជាអ្នកមិនអាចក្លាយជាអ្នកជំនាញ  ពូកែទៅលើរឿងទាំងនោះក្ដី។ នាសម័យថ្មីនេះភាពជោគជ័យ និងអ្នកមានទ្រព្យសម្បត្ដិភាគច្រើន គឺបានមកពីការអាន និងស្រាវជ្រាវ ឧទាហរណ៍ដូចជា លោក Warren Buffett ដែលជាអ្នកមានប្រាក់វាល់លានត្រូវបានគេប៉ាន់ស្មានថាគាត់ចំណាយ ៨០ភាគរយ នៃការងារ ទៅលើការអាន។

7.  ទទួលស្គាល់នៅពេលដែលប្រឈមមុខនឹង ហានិភ័យ និងត្រួវធ្វើសកម្មភាពលើវា៖ អ្នកមិនអាចក្លាយ ជាអ្នកមានទ្រព្យប្រសិនជា មាន​​​​​​​​​​​​​​​​​​ក្ដីសង្ឃឹមទាបនោះទេ ខណៈដែលអ្នកមានទ្រព្យ និងមនុស្សជោគជ័យភាគច្រើន តែងតែគិតអ្វីដែលធំ និងលេងក៏ធំដូចគ្នា។  បែបនេះមានន័យថា ហានិភ័យជាច្រើន ក៏ត្រូវជួបប្រទះផងដែរ ប្រសិនជាអ្នកអាចដោះស្រាយ និងប្រឈមមុខនឹងវាបាននោះ អ្នកនឹង ទទួលបានអ្វី ដែលអ្នកសមនឹងទទួល មកវិញ។

8. ត្រូវចេះសហការជាមួយនឹងអ្នកដទៃ និងមានជំនាញក្នុងការនិយាយ ដើម្បីដោះស្រាយរឿង តូចៗទាំងឡាយ៖  គ្មានអ្នកមាន ទ្រព្យណាម្នាក់មិនចេះដឹងក្នុងការដោះស្រាយជាមួយនឹងមនុស្សដែលពោរពេញដោយកំហឹងនោះទេ។ អ្នកគួរតែរៀបចំខ្លួនទុកជាមុននៅ ពេលដែលមិត្ដដ៏ល្អរបស់អ្នកចូលមកនិយាយជាមួយអ្នកឬក្រុមគ្រួសារចំអកអ្នកពេលខ្លះរឿងរ៉ាវទាំងនេះអាចកើឡើងដោយចៃដន្យ។ 

9.  ចង់បាន ១០លាន មិនមែន ១លាន៖ លោក Grant Cardone បាននិយាយឲ្យដឹងថា៖  កំហុសឆ្គងដ៏ធំក្នុងផ្នែក   ហិរញ្ញវត្ថុរបស់ លោក គឺគាត់មិនបានគិត ចង់បានប្រាក់ច្រើន។   គាត់សូមលើកទឹកចិត្ដ   ដល់អ្នកទាំងអស់គ្នាឲ្យ    ទៅរកប្រាក់ច្រើនជាង ១លាន ដោយសារតែប្រាក់នៅលើផែនដីនេះ មិនអាចរីងស្ងួត  ឬខ្វះប្រាក់នោះទេ  មានតែខ្វះមនុស្សទេដែលមិនបានគិតដល់រឿងប្រាក់៕
Labels:
Newer Post
This is the last post.

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.