ប្រិយមិត្តមួយចំនួនដែលចង់បើកអាជីវកម្មបានយល់ថា
ការចាប់ផ្តើមអាជីវកម្មទាំងវ័យក្មេង និង គ្មានបទពិសោធន៍
គឺជាឧបសគ្គដ៏ធំមួយអាចធ្វើឲ្យអាជីវកម្មនោះបរាជ័យ។
បើអ្នកខ្លាចបរាជ័យ តើអាចធ្វើជាសហគ្រិនជោគជ័យម្ដេចហ្នឹងកើតទៅ? ម្យ៉ាងវិញទៀត តើបទពិសោធន៍របស់អ្នក អាចទទួលបាននៅពេលណា?
ការពិត បទពិសោធន៍ក៏កើតឡើងពីចំណុចសូន្យដែរ
ដូច្នេះអ្នកមិនគូរយកបទពិសោធន៍ និង អាយុមកធ្វើជាហេតុផលនេះនោះឡើយ។
ទីបំផុតលោកអ្នក
អាចនឹងមានការស្ទាក់ស្ទើរក្នុងចិត្ត មិនហ៊ានប្រថុយប្រថាននោះឡើយ។
ទោះបីជាយ៉ាងណា សូមប្រិយមិត្ត
ជាពិសេសអ្នកដែលមានបំណងចង់ធ្វើជាសហគ្រិនទាំងវ័យក្មេង
សាកល្បងស្វែងយល់ពីយុទ្ធសាស្ត្រទាំង ៧ ចំណុចខាងក្រោមម្តងមើល៍ថា
តើអាចផ្តល់ពន្លឺដល់អ្នកបានដែរឬទេ?
១) ធ្វើអាជីវកម្មត្រូវតែមានមហិច្ឆតាខ្ពស់ (Ambition)
វាមិនងាយនោះទេ សម្រាប់សហគ្រិនវ័យក្មេង ដែលយល់ថា ខ្លួនអាចសម្រេចបានគោលដៅរបស់ខ្លួនបានក្នុងរយៈពេលខ្លី។ នោះហើយដែលថា ការបរាជ័យនឹងរត់មករកអ្នក ហើយបើការព្យាយាមនៅមានកម្រិត គ្មានមហិច្ឆតាចង់យកឈ្នះនោះទេ ទីបំផុតក៏គ្មានប្រយោជន៍ដែរ។ ដូច្នេះហើយ បានជាគេផ្តល់ដំបូន្មានថា សហគ្រិនគ្រប់រូបត្រូវមានទស្សនវិស័យវែងឆ្ងាយ និង មហិច្ឆតាជានិច្ចក្នុងការធ្វើកិច្ចការអ្វីដែលខ្លួនចាប់អារម្មណ៍ជាពិសេសក្នុងអាជីវកម្មនេះតែម្តង។ ស្វែងរកចំណុចចំណុចខ្លាំងរបស់អ្នកបង្ហាញដល់អតិថិជន នេះហើយជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់នៅទីនេះ។

២) ស្គាល់ទីផ្សារអាជីវកម្មខ្លួនឯងឲ្យច្បាស់ (Define your Market)
មានសហគ្រិនថ្មីថ្មោងមិនតិចទេដែលបរាជ័យក្នុងចំណុចនេះ។ នេះមកពីហេតុអ្វី? មកពីពួកគេបើកមហិច្ឆតាធំពេកវាយតម្លៃទីផ្សារខាងក្រៅ ហើយចាប់ផ្តើមអាជីវកម្មដោយមិនមើលសមត្ថភាពខ្លួនឯង។ ទោះជាយ៉ាងណាក្តី បើអ្នកជានិស្សិត ឬ គ្រាន់តែបើកអាជីវកម្មតូចតាចមួយ អ្នកគួរតែតម្រង់ ទិសទៅកាន់ទីផ្សារនៅជុំវិញអ្នក និង ស្គាល់វាឲ្យកាន់តែច្បាស់ជាមុនសិន ទើបកំណត់ទីផ្សារអាជីវកម្មរបស់អ្នកជាក្រោយ។ បណ្ដាញសង្គម មានសារសំខាន់ណាស់សម្រាប់អ្នកនៅពេលនេះ ប៉ុន្តែអ្វីដែលសំខាន់អាជីវកម្មរបស់អ្នកត្រូវកំណត់ក្នុងទំហំដ៏ជាក់លាក់មួយនៅលើទីផ្សាររបស់អ្នក មិនមែនចង់ក្តោបតែឯងក្នុងរយៈពេលដ៏ខ្លីនោះឡើយ។
៣) ត្រូវកំណត់តម្លៃលើផលិតផល ឬ សេវាកម្មរបស់អ្នក (Price
Point)
ក្នុងការលក់ផលិតផល ឬ សេវាកម្មណាមួយ អ្នកត្រូវគិតលទ្ធភាពផ្គត់ផ្គង់ក្នុងកម្រិតមួយចាំបាច់បំផុតដល់អតិថិជនក្នុងតម្លៃប្រកួតប្រជែងមួយ។ ការកំណត់តម្លៃផលិតផលនៅពេលនេះ គឺជាគោលដៅរបស់អ្នក ហេតុដូច្នេះ មានតែការស្រាវជ្រាវតម្លៃទីផ្សារប៉ុណ្ណោះដែលអាចជួយអ្នកបាននៅពេលនេះ។ សូមចាំថា តម្លៃរបស់អ្នកអាចកើនឡើងបាន លុះត្រាតែផលិតផល ឬ សេវាកម្មរបស់អ្នកមានគុណភាពល្អតែប៉ុណ្ណោះ។

៤)
ភាពស្មោះត្រង់គឺជារឿងសំខាន់ (Be honest)
លោកអ្នកពិតជាធ្លាប់ឃើញអាជីវកម្មមួយចំនួនដែលលក់ជើងខ្លួនឯង។
ព្រោះហេតុអ្វី? គឺដោយសារការបោកប្រាស់នេះឯង។
សម្រាប់អ្នកវិញភាពស្មោះត្រង់នៅពេលនេះ ត្រូវអនុវត្តទៅលើដៃគូអាជីវកម្មរបស់អ្នក
បុគ្គលិក និងជាពិសេសអតិថិជនតែម្តង។ វាច្បាស់ណាស់ដែលថា
អាជីវកម្មដំបូងរបស់អ្នកពិបាកនឹងជោគជ័យ
តែអ្នកត្រូវបង្ហាញភាពស្មោះត្រង់មួយទៅកាន់ពួកគេដោយជឿជាក់ថា
អ្នកពិតជាអាចធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យនៅពេលខាងមុខបាន
ទន្ទឹមនឹងបង្កើតសេវាកម្ម ឬ
ផលិតផលដ៏ត្រឹមត្រូវមួយបម្រើជូនដល់អតិថិជនដោយគ្មានការក្លែងបន្លំ។
៥) ប្រើប្រាស់បណ្ដាញសង្គមឲ្យមានកម្រិត (Leverage Social media )
នៅយុគសម័យនេះ យុវជនវ័យក្មេងមានទំនោរទៅរកបណ្ដាញសង្គមដូចជា Facebook ឬ Twitter ជាដើមត្បិតអីវាមានសក្ដានុពលខ្លាំងណាស់សម្រាប់ទំនាក់ទំនង ហើយអ្នកច្បាស់ជាឆ្លៀតឱកាសនេះបញ្ជ្រាបអាជីវកម្មរបស់អ្នកជាមិនខាន។ សូមកុំប្រញាប់ប្រញាល់ពេក ព្រោះថាបណ្ដាញសង្គមអាចធ្វើឲ្យអ្នកងើបឡើង និង ធ្លាក់ចុះទាំងមិនដឹងខ្លួន។ អ្នកមានចាំទេថា ចង់ធ្វើអាជីវកម្មអ្នកមិនត្រូវដាក់ពងមាន់ចូលក្នុងកន្ត្រកតែមួយនោះឡើយ។ នេះមានន័យថា ការពិសោធន៍ ការស្រាវជ្រាវ ស្ទាបស្ទង់វាយតម្លៃដោយជាក់លាក់ជាមួយអតិថិជនផ្ទាល់លើអ្វីដែលអ្នកកំពុងតែធ្វើ និងការចំណាយរបស់អ្នក គឺជារឿងមួយមានអាទិភាពដែលអ្នកត្រូវយកចិត្តទុកដាក់។
៦)
កុំភ្លេចការទំនាក់ទំនងសាធារណៈ (Public Relation)
ការទំនាក់ទំនងសាធារណៈ យ៉ាងរឹងមាំអាចធ្វើឲ្យអាជីវកម្មរបស់អ្នករុលទៅមុខ និងអាចកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយដ៏ច្រើនលើសលប់។ តើអ្វីដែលសំខាន់នោះ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីទទួលបានការគាំទ្រពីសាធារណជន? ពិតមែនហើយ! សូមអ្នកសាកល្បងគិតបន្តិចមើលថា តើអតិថិជនត្រូវការអ្វី? ចាប់អារម្មណ៍លើអ្វី? មានចំណាប់អារម្មណ៍ក្នុងកម្រិតណា? នៅពេលដែលអ្នកអាចរកឃើញចម្លើយនេះ សូមចាប់ផ្តើមធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយ (Media) ដូចជាការបង្កើត Blog ឬ Page នៅក្នុងFacebook ជាដើម ឬ សូម្បីតែឯអត្ថបទ ឬ ខិត្តប័ណ្ណបោះពុម្ពពីអាជីវកម្មដែលចែកជូននៅទីតាំងអាជីវកម្មរបស់អ្នកក៏អាចជួយកសាងប្រជាប្រិយភាពឲ្យអ្នកបានដែរ។
៧)ស្វែងរកបុគ្គលគំរូមកធ្វើអាជីវកម្ម (Look for Mentores)
ការចាប់ផ្តើមអាជីវកម្មដំបូងរបស់សហគ្រិនវ័យក្មេង នឹងជួបអារម្មណ៍តានតឹង រំភើប ព្រួយបារម្ភ ឬ ភ័យខ្លាច។ល។ ក្នុងពេលជាមួយគ្នានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សូមចាំថា បើអ្នកជាសហគ្រិនទាំងវ័យក្មេង អ្នកនឹងអាចទទួលបានបទពិសោធន៍ច្រើន អាចនិយាយបានថាល្អជាងអ្នកដែលធ្វើអាជីវកម្មច្រើនឆ្នាំទៀតផងក៏ថាបាន ត្បិតអីបទពិសោធន៍ក្នុងអាជីវកម្មធ្វើឲ្យអ្នកកាន់តែស្គាល់សង្គ្រាមអាជីវកម្មកាន់តែច្រើនឡើងដែរ។ យ៉ាងណាមិញ ការរៀនសូត្រពីបុគ្គលជោគជ័យ មហាសេដ្ឋី អ្នកជំនួញល្បីៗណាម្នាក់មកធ្វើជាត្រីវិស័យសម្រាប់អ្នក ក៏ជាវិធីសាស្ត្រយ៉ាងល្អមួយអាចឲ្យអ្នកមានទឹកចិត្តកាន់តែខ្លាំងឡើង ដោយមិនរាថយ៕