ឥរិយាបថមួយចំនួនដែលចៅហ្វាយនាយ ឬ ប្រធានគ្រប់គ្រងត្រូវជៀសវាង បើសិនជាខ្លួនចង់រក្សាបុគ្គលិកល្អនៅកន្លែងធ្វើការ។
១.
កុំបង្ខំបុគ្គលិកល្អឲ្យធ្វើការជ្រុលពេក
សម្រាប់បុគ្គលិកល្អគ្រប់រូប
គ្មានអ្វីដែលក្តៅក្រហាយជាជាងការបង្ខំគេឲ្យធ្វើការបន្ថែមទៀតនោះឡើយ។
អារម្មណ៍ដែលត្រូវគេបង្ខំឲ្យធ្វើការពិតជាពិបាកពន្យល់ណាស់។ ពួកគេអាចនឹងមានអារម្មណ៍ថា
ពួកគេត្រូវបានដាក់ទោសដោយសារតែធ្វើការងារបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ
ការបង្ខំបុគ្គលិកឲ្យធ្វើការខ្លាំងពេកធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។
ការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ
Stanford បានបង្ហាញថា
ប្រសិទ្ធភាពការងារក្នុងមួយម៉ោងៗនឹងចាប់ផ្តើមធ្លាក់ចុះនៅពេលម៉ោងធ្វើការកើនហួសពី
៥០ ម៉ោងក្នុងមួយសប្តាហ៍ ហើយបើសិនជាឡើងដល់លើសពី ៥៥ ម៉ោងក្នុងមួយសប្តាហ៍
កំណើនប្រសិទ្ធភាពការងារនឹងធ្លាក់ស្មើនឹងសូន្យ ពោលគឺហាក់ដូចជាមិនបានធ្វើការបន្ថែមសោះតែ
ម្តង។ បុគ្គលិកដែលល្អ
នឹងបាត់បង់ការអត់ធ្មត់បើសិនគេត្រូវធ្វើការច្រើនដល់កពេក។
២.
មិនខ្វល់ពីបុគ្គលិក
ជាងពាក់កណ្តាលនៃបុគ្គលិកដែលបានលារឈប់ពីការងារ
ពីព្រោះពួកគេមានទំនាក់ទំនងមិនល្អជាមួយនឹងចៅហ្វាយនាយ។ ក្រុមហ៊ុនមួយដែលល្អ
គឺជា
ក្រុមហ៊ុនដែលចេះធ្វើឲ្យអ្នកគ្រប់គ្រង់របស់គេគ្រប់គ្នាមានតុល្យភាពរវាងអាជីពការងារ
និងភាពជាមនុស្ស។ និយាយឲ្យស្រួលស្តាប់
គឺគេចេះបែងចែកពេលវេលាសម្រាប់ធ្វើការងារ
និងពេលវេលាសម្រាប់ប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិក។
៣.
មិនគោរពពាក្យសន្យារបស់ខ្លួនឯង
ការធ្វើការសន្យាជាមួយនឹងមនុស្សណាម្នាក់នឹងដាក់រូបអ្នកនៅចន្លោះរវាងការធ្វើឲ្យគេបានសប្បាយចិត្ត
និងការធ្វើឲ្យគេដើរចេញពីអ្នក យ៉ាងអស់សង្ឃឹម។
នៅពេលដែលចៅហ្វាយនាយបានគោរពពាក្យដែលខ្លួនបានសន្យាជាមួយនឹងបុគ្គលិក
ចៅហ្វាយនាយរូបនោះនឹងត្រូវបានបុគ្គលិកឃើញថា ជាមនុស្សដែលគួរឲ្យគោរព
និងអាចទុកចិត្ត។
គុណភាពទាំងពីរនេះសំខាន់ជាទីបំផុតសម្រាប់ភាពជាអ្នកដឹកនាំល្អ។
៤.
មិនបើកឱកាសឲ្យបុគ្គលិកប្រើប្រាស់គំនិតខ្លួនឯង
បុគ្គលិកដែលមានទេពកោសល្យច្រើនតែមានគំនិតច្នៃប្រឌិតច្រើន។
ការផ្តល់ឱកាសឲ្យពួកគេធ្វើតាមគំនិតរបស់ពួកគេជួយបង្កើនប្រសិទ្ធភាព
និងការពេញចិត្តក្នុងការងារ។ ប៉ុន្តែ
ក៏នៅតែមានអ្នកដឹកនាំជាច្រើនដែលបង្ខំឲ្យបុគ្គលិកធ្វើការតាមគំនិតខ្លួនឯងទាំងស្រុង
ដោយសារតែមានការភ័យខ្លាចចំពោះការធ្លាក់ចុះនៃប្រសិទ្ធភាពការងារ
ប្រសិនបើពួកគេបើកឲ្យបុគ្គលិកពង្រីកការផ្តោតអារម្មណ៍
និងធ្វើតាមគំនិតខ្លួនឯង។
៥.
មិនចេះអភិវឌ្ឍន៍ជំនាញរបស់បុគ្គលិក
ប្រធានគ្រប់គ្រងមានភារកិច្ចត្រូវគ្រប់គ្រង
ទោះបីជាបុគ្គលិកនៅក្រោមបង្គាប់ពូកែ ឬឆ្លាតយ៉ាងណាក្តី។
នៅពេលអ្នកក្លាយជាចៅហ្វាយនាយរបស់គេ ហើយមានបុគ្គលិកដែលពូកែ
និងមានទេពកោសល្យនៅក្រោមបង្គាប់
អ្នកត្រូវតែរិះរកចំណុចខ្លាំងរបស់ពួកគេ ហើយអភិវឌ្ឍចំណុចនោះ ដើម្បី
បង្កើនបណ្តុំសមត្ថភាពរបស់ពួកគេ៕