ការបំពេញការងារ
គឺត្រូវការលទ្ធផលប្រសើរឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ។
ការរៀនចំពីមហាវិទ្យាល័យ មិនទាន់គ្រប់គ្រាន់ដើម្បីបង្វឹកខួរក្បាលឱ្យបំពេញការងារកាន់តែប្រសើរនោះទេ។
ខាងក្រោមនេះជាវិធីងាយៗដែលលោកអ្នកគួរអនុវត្តន៍៖
១)
ប្រើការនឹកគិតស្រមៃដើម្បីរៀនពីជំនាញថ្មីៗ៖ ចង់ឱ្យខួរក្បាលរបស់អ្នកកាន់តែប្រសើរគឺត្រូវចេះគិតស្រមៃ (visualize)
ឱ្យបានច្រើន ហើយត្រូវប្រើវាដើម្បីរៀនជំនាញថ្មីៗ។
នៅពេលដែលយើងបានត្រឹមតែឃើញ ប៉ុន្តែមិនយកទៅគិត
និងស្រមៃឱ្យកាន់តែជ្រៅទេនោះ នោះគំនិតក៏មិនបែកដែរ។
ដូច្នេះចូរប្រើភ្នែករបស់អ្នក
បូកជាមួយការគិតស្រមៃដើម្បីរៀនអ្វីឱ្យបានកាន់តែច្រើន។
២)
សម្រេចគោលដៅរបស់អ្នកដោយឈប់និយាយតែធ្វើ៖ បើតាមការធ្វើតេស្ដចិត្តសាស្ត្រ
បើអ្នកនិយាយពីគោលដៅរបស់អ្នកប្រាប់អ្នកដទៃ
នោះអ្នកនឹងធ្វើការងារតិចជាមុនដើម្បីសម្រេចគោលដៅនោះ។ ដូច្នេះ
មិនចាំបាច់និយាយនោះទេ គឺចាប់ផ្ដើមធ្វើវាតែម្ដងនេះជាការបង្វឹកខួរក្បាលឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព។
៣)
បង្កើនការញញឹមដើម្បីឱ្យអារម្មណ៍កាន់តែប្រសើរ៖ តាមចិត្តសាស្ត្រ
ទាំងការញញឹមដោយសុទ្ធចិត្ត (genuine smile) និងញញឹមក្លែងក្លាយសុទ្ធតែមានចំណែកធ្វើឱ្យខួរក្បាលទទួលឥទ្ធិពលទាំងអស់។
នៅពេលអ្នកញញឹមធ្វើឱ្យសាច់ដុំមុខរបស់អ្នករំញោចទៅដល់ខួរក្បាល
ដែលបង្កើននូវអារម្មណ៍ និងស្មារតីវិជ្ជមានសម្រាប់ខ្លួនឯង។
៤)
កាត់បន្ថយភាពតានតឹង៖ ភាពស្មុគស្មាញនឹងធ្វើឱ្យខួរក្បាលរបស់អ្នកអួអាប់
នឹកអ្វីក៏មិនឃើញ។ ដូច្នេះ
ត្រូវរៀនគ្រប់គ្រងអារម្មណ៍ដើម្បីធ្វើយ៉ាងណាកុំឱ្យមានភាពតានតឹងខ្លាំង
ពោលគឺត្រូវធ្វើខ្លួនឱ្យសប្បាយខ្លះ ទើបខួរក្បាលស្រឡះ
បំពេញការងារបានកាន់តែប្រសើរ៕