ធ្វើជាគ្រូបង្រៀនអាចជារង្វាន់ដ៏សំខាន់បំផុត ហើយជាការងារដ៏រីករាយបំផុតនៅក្នុងពិភពលោក តែទោះជាយ៉ាងណាក៏ដោយ ការធ្វើជាគ្រូបង្រៀនដែលមិនធ្វើអោយការបង្រៀនរបស់ខ្លួនមានប្រសិទ្ធិភាព អាចធ្វើអោយមានស្ត្រេស ឈឺចាប់និងហត់នឿយ។ ខាងក្រោមនេះគឺជាអ្វីដែលជួយណែនាំអោយអ្នកដែលមានអាជីពជាគ្រូបង្រៀនទាំងឡាយអាចក្លាយទៅជាគ្រូបង្រៀនដ៏ល្អ។
1)​  ការគ្រប់គ្រងថ្នាក់
 
-  ធ្វើជាឧទាហរណ៏
ត្រូវចាំថាអ្នកគឺជាគ្រូបង្រៀន។ វាពិតជាសំខាន់ខ្លាំងណាស់ដែលត្រូវធ្វើជាគំរូរបស់ពួកគេ។ ត្រូវចាំថាសិស្សរបស់អ្នកមើលពីអ្នកហើយនឹង ធ្វើត្រាប់តាមចរិករបស់អ្នក។ ប្រសិនបើអ្នកមានអាកប្បកិរិយាមិនសមរម្យពួកគេនឹងទទួលយកនូវអាកប្បកិរិយាមិនសមរម្យនោះជាគំរូ របស់ពួកគេ។ វាពិតជាសំខាន់ណាស់ក្នុងការធ្វើអោយសិស្សរបស់អ្នកឃើញពីភាពមានទំនុកចិត្តរបស់អ្នកដូច្នេះពួកគេនឹងធ្វើតាមអ្នក ហើយមានទំនុកចិត្តដោយជឿជាក់លើអ្នក។ ចំពោះសិស្សមិនថាស្ថិតនៅក្នុងវ័យណាទេគឺ ត្រូវការនរណាម្នាក់ដែលពួកគេអាចពឹងផ្អែក បានមើលគំរូតាមនិងជឿទុកចិត្ត។​

-  មាននូវហេតុផលច្បាស់លាស់
ត្រូវបង្កើតនូវផលដែលច្បាស់លាស់ចំពោះការមិនគោរពវិន័យ។ សម្រេចចិត្តថាហេតុផលដែលអ្នកប្រើនោះគឺជាអ្វីហើយប្រតិបត្តិវាយ៉ាង ម៉ឺងម៉ាត់។ ហេតុផលរបស់អ្នកគួរធ្វើតាមទម្រង់ការដែលចាប់ផ្តើមពីសញ្ញាដែលមិនប្រើពាក្យសម្តី(ដូចជាគ្រាន់តែមើលទៅសិស្ស)ឈាន ទៅដល់ការនិយាយ(ដូចជាសុំអោយអោយសិស្សឈប់និយាយ) រហូតដល់ការព្រមានដោយពាក្យសម្តី (ប្រសិនបើវានៅតែកើតឡើង ទៀតនឹងមានការដាក់ពិន័យ) ហើយរហូតដល់ការប្រតិបត្តិនូវលទ្ធផល។ លទ្ធផលនៃការដាក់ពិន័យគឺ អាស្រ័យទៅលើអ្នកហើយនឹង ទៅលើកម្មវិធីរបស់សាលា។ សាលាជាច្រើនមាននូវប្រព័ន្ធដូចជាការបង្ខាំងសិស្សទុក(សិស្សពិតជាស្អប់ការចាប់ឃុំគេណាស់) ឬអាចជា ការដាក់ពិន័យអោយចំលងអក្សរ ឬក៏អង្គុយអោយឆ្ងាយពីសិស្សដទៃជាដើម។

-  ត្រូវមានមេត្តាករុណា
អ្នកអប់រំដ៏ល្អត្រូវមានទំនាក់ទំនងដ៏រឹងមាំជាមួយសិស្សហើយបង្ហាញ អោយឃើញថាពួកគេត្រូវបានទទួលនូវការការពារនិងបារម្មណ៏។ ជាអ្នកអប់រំត្រូវតែមានភាពកក់ក្តៅ ងាយចូលក្បែរ ពោរពេញដោយភាពសាទរនិងការពារ។ ត្រូវបើកចិត្តអោយទូលាយដោយការនៅ សាលាបន្ទាប់ពីម៉ាងបង្រៀនដើម្បីជួយដល់សិស្សឬចូលរួមសកម្មភាពរបស់សាលាហើយបង្ហាញនូវការប្តេជ្ញាចំពោះសាលា។
-  បង្កើតនូវច្បាប់មួយចំនួន
អ្នកគួរតែមានច្បាប់ពី ៣ ទៅ ៥ ដែលសិស្សគ្រប់គ្នាគួរដឹង។ វាគឺជាច្បាប់វិន័យដែលនរណាម្នាក់ធ្វើខុស នឹងច្បាប់ត្រូវជ្រើសរើសយក លទ្ធផលមួយដែលបានរៀបរាប់ដូចខាងលើ។ ទុកអោយសិស្សនៅក្នុងថា្នក់ស្នើរសុំនូវវិន័យដូចជា មានការពិភាក្សាហើយសរសេរនូវ គំនិត វានឹងធ្វើអោយក្នុងថ្នាក់មានអារម្មណ៏ថា ពួកគេត្រូវបានគេស្តាប់នៅពេលពួកគេនិយាយហើយត្រូវបានគេខ្វល់ខ្វាយពីគំនិតយោ បល់របស់ពួកគេ។ ដើរតួនាទីជាអ្នកសម្រុះសម្រួលដើម្បីធ្វើអោយប្រកដថាច្បាប់ទាំងនោះត្រូវបានសម្រេចដោយត្រឹមត្រូវ។

-  ព្យាយាមរក្សានូវបរិស្ថានដែលមានការច្នៃប្រឌិត
ភាពច្នៃប្រឌិតពិតជាចំនុចសំខាន់តែគ្រូបង្រៀនគ្រប់រូបត្រូវតែមាន ក្នុងនាមជាគ្រូបង្រៀនការមានគំនិតច្នៃប្រឌិតពិតជាមានភាពចាំបាច់ ណាស់។
 
-  រក្សានូវសន្តិភាពក្នុងបន្ទប់រៀន
គ្រូបង្រៀនដែលពូកែគឺចេះរក្សាសន្តិភាពនៅក្នុងថ្នាក់ហើយធ្វើអោយក្នុងថ្នាក់ពោរពេញដោយភាពចុះសម្រុង។
 
-  មិនដែលទុកអោយសិស្សបាក់ទឹកចិត្តនៅពេលពួកគេមកជួបអ្នកជាមួយនឹងបញ្ហា
បើទោះបីជាបញ្ហាស្ថិតនៅក្រៅកម្មវិធីសិក្សា ក៏ដោយត្រូវព្យាយាមជួយសិស្សដោយប្រើប្រាស់អ៊ីនធឺណែតឬបណ្ណាល័យ។ វានឹងបង្កើន ចំណេះ ដឹងដល់អ្នកទាំងពីរ។
 
-  សួរនូវសំនួរនៅក្នុងថ្នាក់អោយបានច្រើនជាជាសួរនូវអ្វីដែលទើបតែបង្រៀនថ្ងៃនឹង
ត្រូវចាំថាមនុស្សគ្រប់គ្នាត្រូវការពេលវេលាខ្លះដើម្បីរៀន។
 
-  បង្កើតការប្រគួតប្រជែងនៅក្នុងទិដ្ឋភាពវិជ្ជមាន
 
-  ត្រូវឆ្លាតវៃចំពោះការបែកការយកចិត្តទុកដាក់របស់សិស្សពីអ្វីផ្សេងអោយមកផ្តោតលើប្រធានបទ
 
-  ត្រូវធ្វើអោយសិស្សមានការចាប់អារម្មណ៏លើប្រធានបទជំនួសអោយការដែលបង្ខំអោយពួកគេរៀន
 
-  ត្រូវយល់ថាគ្រប់ប្រធានបទទាំងអស់នៅក្នុងសៀវភៅមាននូវការអនុវត្តន៏ជាក់ស្តែងមួយចំនួន
កុំភ្លេចពិភាក្សាលើផ្នែកនេះពីព្រោះវាគឺជាផ្នែកដ៏សំខាន់បំផុត។
 
2)​  ការរៀបផែនការបង្រៀន
 
-  ត្រូវមានគោលបំណងជាក់លាក់
នៅពេលអ្នករៀបចំផែនការបង្រៀនផ្នែកដែលសំខាន់បំផុតដែលអ្នកចំាបាច់ត្រូវមាននោះគឺ គោលបំណង។ តើអ្នកចង់អោយសិស្សរបស់ អ្នកចេះអ្វីពីមេរៀន? ប្រសិនបើគោលបំណងមានឥទ្ធិពលខ្លាំងពេក មានកំរិតជ្រៅពេកហើយវាជះត្រលប់នូវអ្វី ដែលអ្នកចង់អោយសិស្ស របស់អ្នកចេះវានឹងត្រូវជះត្រលប់មកលើមេរៀនរបស់អ្នកដែរ។

-  មាននូវគម្រោងដ៏រឹងមាំសំរាប់មេរៀនរបស់អ្នក
មេរៀននីមួយៗគួរបែងចែកជាបីផ្នែកដែលជះត្រលប់គោលបំណងរបស់អ្នក។
 
ទីមួយ៖ គួរតែជាការបង្រៀនរបស់អ្នក។ វាគឺជាចំនុចដែលអ្នកត្រូវបង្រៀនសិស្ស។

ទីពីរ៖ ពាក់ព័ន្ធទៅនឹងការធ្វើការងារជាក្រុមដែលសិស្សអាចធ្វើកិច្ចការជាមួយអ្នកដែលគេពេញចិត្ត។ ជិតពេលបញ្ចប់នៃផ្នែកនេះអ្នកអាច មានការពិភាក្សាជាក្រុមដោយអោយពួកគេបញ្ចេញមតិហើយផ្តល់ពិន្ទុដល់អ្នកដែលចូលរួមគ្រប់គ្រាន់។

ទីបី៖ គឺជាពេលដែលសិស្សត្រូវត្រលប់មកកន្លែងរៀងខ្លួនហើយធ្វើការលើកិច្ចការចុងក្រោយដូចជាឆ្លើយនូវសំនួរដែលសរសេរនៅលើក្តារ ខៀនរឺគូររូបភាពដែលពាក់ព័ន្ធនឹងអ្វីមួយដែលពួកគេរៀនពីមេរៀន។ ក្នុងចំនុចនេះគឺជាពេលដែលសិស្សត្រូវនិយាយមកកាន់អ្នកនៅពេល ពួកគេមានចំងល់រឺសំនួរ។នេះជាផ្នែកដែលផ្តល់ឱកាសដល់សិស្សក្នុង ការធ្វើការរួមគ្នាហើយយល់ពីអ្វីដែលពួក គេរៀនដោយខ្លួនឯង។

-  ដាក់កិច្ចការផ្ទះដែលពាក់ព័ន្ធ
ជាជាងការដែលដាក់នូវអ្វីដែលខុសប្លែកជារៀងរាល់យប់ វាជាការប្រសើរដោយដាក់នូវកិច្ចការមួយរឺពីរនៅថ្ងៃច័ន្ទហើយប្រមូលវិញនៅ ក្នុងថ្ងៃសៅរិ៏។
 
-  ពិចារណាចំពោះការដាក់ឃ្វីស
អ្នកប្រហែលជាអាចដាក់ឃ្វីសជារៀងរាល់ថ្ងៃសុខដើម្បីពិនិត្យមើលថា តើសិស្សទទួលបានប៉ុន្មានពីការបង្រៀនរបស់អ្នក។ អ្នកអាច វិនិច្ឆ័យថាអ្នកអាចបង្រៀនបានល្អប៉ុណ្ណាដោយសារលទ្ធផលនៃការធ្វើឃ្វីសរបស់សិស្សអ្នក។

-  ធ្វើការកត់ចំនាំខ្លីៗ
ត្រូវរំលឹកអោយបានម្តងយ៉ាងតិចមុនពេលបង្រៀនសិស្សរបស់អ្នក។​
 
-  ព្យាយាមដាក់អោយសិស្សមានករណីសិក្សាស្រាវជ្រាវខ្លីៗ
 
-  ប្រសិនបើអ្នកមានការសង្ស័យអំពីអ្វីមួយហើយមិនច្បាស់ត្រូវរំលងវា
វាគឺជាការប្រសើរក្នុងការរំលងនូវកិច្ចការអ្វីមួយជាជាការបង្រៀនដោយភាពស្រពិចស្រពិល។
 
-  នៅពេលមួយដែលផែនការបង្រៀនរបស់អ្នកមិនទាន់ល្អទេការងាររបស់អ្នកគឺមិនទាន់សម្រេចឡើយ
ត្រូវប្រាកដថាអ្នកធ្វើការ update ផែនការបង្រៀនរបស់អ្នកជាប្រចាំដើម្បីអោយស្របទៅនឹងបច្ចេកវិទ្យាសម័យថ្មី។

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.