គំនិតបង្កើតមុខជំនួយថ្មីមួយ
គឺជារឿងដ៏គួរឲ្យរំភើប ហើយអាចមានផលតបស្នងជាទីគាប់ចិត្ត។ ឧទាហរណ៍ លោក Jack
Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅក្នុងមហាវិទ្យាល័យក្នុងស្រុកមួយដែលរកចំណុលបានត្រឹមតែ
១២ដុល្លារប៉ុណ្ណោះក្នុងមួយខែ មុនពេលដែលលោកបង្កើតក្រុមហ៊ុន Alibaba
Group។ សព្វថ្ងៃ នេះ
លោកបានក្លាយជាមហាសេដ្ឋីម្នាក់នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រហែល
២២.៥ ពាន់លានដុល្លារអាមេរិក។
ដូចជាមហាសេដ្ឋីមួយចំនួនធំនៅលើពិភពលោកដែរ លោក Jack Ma បានចាប់ផ្តើមមុខជំនួញរបស់លោកពីតូចឡើងទៅ។ ខាងក្រោមនេះ
គឺជាមេរៀនដ៏មានប្រយោជន៍មួយចំនួនពីមហាសេដ្ឋីប្រចាំប្រទេសចិនរូបនេះ
ដែលសហគ្រិនទាំងឡាយគួរតែយកជាគំរូតាម។
១) មុនពេលចាប់ផ្តើមមុខជំនួញ អ្នកត្រូវដឹងថា
អ្នកកំពុងតែធ្វើអ្វី
អ្នកមិនគួរយល់ថា
អ្នកចង់ធ្វើជាថៅកែដោយខ្លួនឯងព្រោះមិនចង់ធ្វើការឲ្យអ្នកដទៃទៀតនោះឡើយ។
ការធ្វើការឲ្យអ្នកដទៃ ក៏បង្ហាញនូវឱកាសចាប់ផ្ដើមអាជីវកម្មផងដែរ
ដោយវានឹងបំពេញចំណុចខ្វះខាតនៅក្នុងទីផ្សារ។កាលពីឆ្នាំ១៩៩៥
នៅពេលដែលលោក Ma ទៅធ្វើជាអ្នកបកប្រែនៅសហរដ្ឋអាមេរិក
មិត្តភក្តិរបស់គាត់ បានបង្ហាញពីរបៀបប្រើប្រាស់អ៊ិនធឺណិត។ ក្រោយមក
លោកបានចុចស្វែងរកព័ត៌មានទាក់ទងនឹងស្រាបៀរនៅលើអ៊ិនធឺណិត
ហើយលោកបានរកឃើញស្រាបៀររបស់អាមេរិច និងស្រាបៀររបស់អាល្លឺម៉ង ប៉ុន្តែ
មិនមានស្រាបៀររបស់ចិននោះឡើយ។
នៅក្នុងភាពយន្តឯកសារមួយ លោក Ma មាននិយាយ៖ «នៅពេលនោះ
ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់
ខ្ញុំក៏បានចុចស្វែងរកពត៌មានទាក់ទងនឹងប្រទេសចិន។ ប៉ុន្តែគ្រប់ម៉ាស៊ីនស្វែងរកសុទ្ធតែបានឆ្លើយតបថា
គ្មានព័ត៌មានទាក់ទងនឹងប្រទេសចិនទេ»។ ជាលទ្ធផល
នេះហើយគឺជាមូលហេតុដែលលោកបានបង្កើតក្រុមហ៊ុនគេហទំព័រមួយដែលមានឈ្មោះថា
China Page ជាគេហទំព័រប្រមូលផ្តុំនូវព័ត៌មានទាំងអស់ទាក់ទងនឹងប្រទេសចិន
និងជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេបង្អស់របស់លោក។
២) ជួលមនុស្សឆ្លាតមកធ្វើការ មិនមែនមនុស្សល្បីទេ
ក្នុងនាមជាថៅកែម្នាក់
អ្នកគួរតែស្វែងរកបេក្ខជនដ៏សាកសមសម្រាប់ធ្វើការឲ្យក្រុមហ៊ុនរបស់អ្នក
ដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុន។ ឧទាហរណ៍
នៅពេលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៅក្រុមហ៊ុន Next Up Asia លោក Ma បានចែករំលែកទៅអ្នកចូលរួមថា
ក្រុមហ៊ុនមួយគួរតែជួលបុគ្គលិកដែលសមស្របនឹងកម្រិតតម្រូវការរបស់ក្រុមហ៊ុន។
លោក Jack Ma បាននិយាយថា៖ «ឧបមាថា
ក្រុមហ៊ុនរបស់អ្នក គឺជាត្រាក់ទ័រមួយគ្រឿង
បើសិនជាអ្នកបំពាក់ម៉ាស៊ីនយន្តហោះប៊ូអ៊ីង ៧៤៧
ត្រាក់ទ័ររបស់អ្នកនឹងខូចនៅពេលដែលបញ្ឆេះម៉ាស៊ីន។ ហេតុនេះ
អ្នកពុំចាំបាច់រកមនុស្សល្បី
ឬពូកែពេកមកធ្វើការនៅក្រុមហ៊ុនរបស់អ្នកនោះឡើយ។ ក្រុមហ៊ុនតូច
គួរតែជួលបុគ្គលិកល្មមៗតែមានសតិអារម្មណ៍នឹងនរមកធ្វើការបានហើយ»។
៣) ស្វែងយល់ពីការបរាជ័យរបស់បុគ្គលដទៃទៀត
មនុស្សយើងភាគច្រើន
ផ្តោតតែលើតែការសម្រេចបានរបស់បុគ្គលជោគជ័យ តែយើងបានភ្លេចពីបរាជ័យ
និង ឧបសគ្គដែលពួកគាត់ទាំងនោះបានជួបប្រទះ។ ក្រៅពីការយល់ដឹងពីគន្លឹះ
និងមេរៀននៃភាពជោគជ័យពីមុខជំនួញ លោក Ma បានធ្វើកំណត់សម្គាល់ថា
ម្ចាស់មុខជំនួញក៏គួរសិក្សាពីកំហុសក្នុងការធ្វើជំនួញដែរ។
លោកបាននិយាយថា៖ «មានមនុស្សជាច្រើនដែលទទួលបរាជ័យដោយសារតែហេតុផលដូចៗគ្នា។
ប្រសិនបើអ្នកបានដឹងច្បាស់ពីហេតុផលដែលធ្វើឲ្យពួកគេបរាជ័យ
អ្នកអាចសិក្សាវិភាគពីវា និងធ្វើការកែលម្អទៅលើកំហុសទាំងនោះ»។
៤) ត្រូវតែមានគំនិតបង្កើតថ្មី ហើយមិនត្រូវធ្វើតាមគេរហូតទេ
មនុស្សជាច្រើន បានប្រៀបធៀបរវាង Steve Job និង Jack Ma។
លោកទាំងពីរសុទ្ធតែរៀនមិនបានចប់មហាវិទ្យាល័យ
ហើយក៏ជាអ្នកបង្កើតបច្ចេកវិទ្យាថ្មីដែលបានផ្លាស់ប្តូរពិភពលោក។
បុគ្គលទាំងពីរ
ក៏ជាអ្នកដែលបានមើលឃើញឱកាសមុនអ្នកមានវ័យស្រករនឹងខ្លួនដែរ។ សម្រាប់
Steve Job វាគឺជាកុំព្យូទ័រយួរដៃ
និងទូរស័ព្ទស្មាតហ្វូនអេក្រង់ Touchscreen ឯចំណែក Jack
Ma វិញ គឺសក្តានុពលនៃអ៊ិនធឺណិត។
ក្នុងកិច្ចសម្ភាសជាមួយនឹងទូទស្សន៍ CNBC លោក
Ma បានចែករំលែកបទពិសោធន៍របស់លោកទាក់ទងនឹងការទិញយកក្រុមហ៊ុនEbay
ថា៖ « ទីមួយ ខ្ញុំមិនដឹងថា ពួកគេព្រមលក់ឬក៏អត់នោះទេ
ហើយទីពីរ ការធ្វើជំនួញមិនមែនចេះតែសាមញ្ញដូចជាការទិញនោះឡើយ។
នៅពេលធ្វើជំនួញ អ្នកចាំបាច់ត្រូវតែបង្កើតអ្វីមួយ ហើយសម្រាប់ពេលអនាគត
ដែលមានន័យថា របស់នោះមិនមាននៅក្នុងពេលបច្ចុប្បន្ននេះ»។
៥) ហ៊ានប្រថុយទៅលើអ្វីដែលគួរប្រថុយ
លោក Ma បានបង្កើតក្រុមហ៊ុនអ៊ិនធឺណិតដំបូងដែលមានឈ្មោះថា
China Page។ ប៉ុន្តែ វាមិនបានទទួលជោគជ័យឡើយ។
មុខជំនួញនេះ បានដំណើរការអស់រយៈពេលមួយឆ្នាំ តែទីបំផុត លោក Ma បានបាត់បង់ការគ្រប់គ្រងទៅលើ China Page ហើយក្រុមហ៊ុននេះត្រូវបានគេដាក់សម្ពាធឲ្យរួមបញ្ចូលជាមួយក្រុមហ៊ុន
China Telecom។ ទោះបីជាមានមនុស្សមួយចំនួន
ចាត់ទុកវាជាបរាជ័យក៏ដោយ លោក Ma បានចាត់ទុកវាជាការប្រថុយប្រថានដែលត្រូវបានស្ទាបស្ទង់ដឹង។
នៅទីបញ្ចប់ វាក៏បានក្លាយជាបទពិសោធន៍មួយដែលគួរតែត្រូវយល់ដឹង។
ប៉ុន្តែ វាមិនមែនមានន័យថា បរាជ័យ
និងការប្រថុយប្រថានទាំងអស់សុទ្ធតែដូចគ្នានោះទេ
ដោយការប្រថុយប្រថានមួយចំនួន នាំឲ្យយើងឈានទៅក្ស័យធនតែម្ដង។
បុគ្គលឆ្នើមនានា ដឹងថា សហគ្រិនអស្ចារ្យ អាចមើលឃើញនូវហានិភ័យឆ្កួតៗ
ហើយបន្ថយកម្រិតហានិភ័យឲ្យនៅទាបបំផុត។
មានវិធីច្រើនសម្រាប់ធ្វើបែបនេះ ដូចជា
សិក្សាស្រាវជ្រាវពីតម្រូវការទីផ្សា និងឱកាស ព្យាយាមអត់ធ្មត់
និងជៀសវាងការសម្រេចចិត្តប្រញាប់ប្រញាល់ ជឿទុកចិត្តលើខ្លួនឯង
និងមានគម្រោងធានារ៉ាបរងក្នុងករណីដែលមានរឿងអ្វីមិនល្អកើតឡើង។
តាមការពិតទៅ
មនុស្សយើងពិតជាមានការអល់អែកក្នុងការប្រើប្រាស់វិធីខាងចុងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាមធ្យោបាយមួយសម្រាប់យកឈ្នះហានិភ័យ។
សេវាធានារ៉ាបរងមុខជំនួញដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាបរងដូចជាAXA SME Smart Business
Insuranceត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការការការពារទៅដល់សហគ្រាសធុនតូច
និងមធ្យម ដែលងាយនឹងទទួលរងការខូចខាតដោយហេតុការណ៍នានាដូចជា ទឹកជំនន់
ចោរកម្មលួចប្លន់ ការបាត់បង់ទំនិញ ការការខូចខាតដែលបង្កឡើងដោយភាគីទីបី
ភាពមិនស្មោះត្រង់របស់បុគ្គលិក និងអំពើឆរបោក។
បើសិនជាមានរឿងអកុសលកើតមានឡើង
អ្នកនឹងមានថវិការបម្រុងទុកសម្រាប់ការចាប់ផ្តើមឡើងវិញភ្លាមៗ។
តាមរយៈវីធីនេះ អ្នកអាចផ្តោតទៅលើហានិភ័យដទៃទៀត ដែលអ្នកមានសមត្ថភាពអាចទទួលយក
និងសមស្របឲ្យទទួលយក។
៦) គន្លឹះនៃភាពជោគជ័យស្ថិតនៅលើមនុស្សជំនាន់ក្រោយ
មិនថាក្នុងមុខជំនួញណាក៏ដោយ
វាពិតជាចាំបាច់ណាស់សម្រាប់ការរៀបចំគម្រោងទុកជាមុន
ហើយកក្តាដ៏សំខាន់បំផុតនោះ គឺការពិចារណាទៅលើតម្រូវការ
និងការចង់បានរបស់អតិថិជននាពេលអនាគត។
ដោយសារតែមុខជំនួញសម័យទំនើបភាគច្រើនផ្តោតទៅលើអតិថិជនក្មេងៗជំនាន់ក្រោយ
តើយើងទៅស្វែងយល់ពីនរណាទៅវិញ ដើម្បីរៀបចំបង្កើតក្រុមហ៊ុន?
លោក Jack ma ជាមនុស្សដែលពូកែស្មានដឹងពីថ្ងៃខាងមុខ
បានឲ្យដឹងថា ក្រុមក្មេងៗសម័យអ៊ីនធឺណិត
គឺជាគន្លឹះដែលដឹកនាំក្រុមហ៊ុនទៅរកភាពជោគជ័យ ហើយលោកគិតថា
មុខជំនួញនានាក៏គួរតែសម្របទៅនឹងក្រុមមនុស្សនេះដែរ។ លោក Jack
Ma បាននិយាយថា៖ «មនុស្សជំនាន់ក្រោយរមែងគ្រាន់បើជាងមនុស្សជំនាន់មុន។
ប្រសិនបើអ្នកចង់ឲ្យក្រុមហ៊ុនមួយពោរពេញដោយគំនិតបង្កើតថ្មី
និងចង់ឲ្យក្រុមហ៊ុនរបស់អ្នកតាមទាន់អនាគត
អ្នកត្រូវពឹងផ្អែកទៅលើមនុស្សវ័យក្មេង»៕