យុទ្ធសាស្ត្រទីផ្សារ
គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់សហគ្រិនដំបូង
ដើម្បីពង្រីកឥទ្ធិពលសេវាកម្ម ឬ
ផលិតផលរបស់ខ្លួនឲ្យទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជននានា។
នេះអាចទាមទារឲ្យលោកអ្នក
ត្រូវប្រើប្រាស់ថវិកាផ្ទាល់ខ្លួនច្រើនបន្ថែមទៀតលើការជួលធនធានមនុស្ស
ឬប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជួយផ្សព្វផ្សាយព័ត៌មានសេវាកម្ម ឬ
ផលិតផលរបស់អ្នក។
ទោះបីជាបែបនេះក្តីប្រិយមិត្ត
ជាពិសេសសហគ្រិនមួយចំនួន ដែលចង់ជៀសវាងការចំណាយប្រាក់ ខ្ជះខ្ជាយលើការឃោសនាផ្សព្វផ្សាយព័ត៌មានទាំងនោះ
អាចសាកល្បងមកស្វែងយល់ពីគន្លឹះ ៧ ចំណុចខាងក្រោមនេះ
ដែលអាចជួយឲ្យលោកអ្នកជោគជ័យលើយុទ្ធសាស្ត្រពង្រីកទីផ្សារបាន។
១) ផ្តល់ព័ត៌មានដែលមានតម្លៃ
សូមផ្តល់ព័ត៌មានដែលមានតម្លៃទៅសាធារណជនជុំវិញផលិតផល ឬសេវាកម្មក្រុមហ៊ុនរបស់អ្នក។ ព័ត៌មាននោះមិនចាំបាច់ត្រូវតែល្អឥតខ្ចោះនោះឡើយ តែគ្រាន់តែជាព័ត៌មានបញ្ជាក់ដល់សាធារណជនឱ្យបានដឹងគឺគ្រប់គ្រាន់ហើយ។ វាអាចមានលក្ខណៈបែបកម្សាន្ត ងាយស្រួលចាំ និងបង្កប់គុណតម្លៃជាសាធារណ ដែលនោះមិនត្រឹមតែធ្វើឲ្យពួកគេពេញចិត្តព័ត៌មានរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយព័ត៌មាននេះ ទៅសាធារណជនផ្សេងទៀតឲ្យអ្នកបានទៀតផង។

២) ជំរុញឲ្យមានការផ្សព្វផ្សាយកាន់តែធំឡើង
ព័ត៌មានរបស់អ្នកត្រូវតែធ្វើឲ្យមានការចែកចាយ និង ការបំផុសកាន់តែធំឡើងក្នុងក្រសែភ្នែកសាធារណជន។ ចំណុចនេះអាចទទួលបានជោគជ័យវាអាស្រ័យលើភាពច្នៃប្រឌិត បង្កប់ក្នុងព័ត៌មាននោះដែលមានទាំងលក្ខណៈបែបកម្សាន្ត មានទំនាក់ទំនងទៅនឹងស្ថានភាពជាក់ស្តែង ធ្វើឲ្យភ្ញាក់ផ្អើលរំញោចដល់ក្រអៅបេះដូងសាធារណជន ហើយអាចធ្វើឲ្យពួកគេចែករំលែកព័ត៌មាននោះ បន្តដោយគ្មានវត្តមានរបស់អ្នក។
៣)
បង្រួមចំណុចសំខាន់ព័ត៌មានឲ្យកាន់តែតូច តែមានខ្លឹមសារគ្រប់គ្រាន់
អ្នកមិនអាចរៀបរាប់យ៉ាងលម្អិតពីចំណុចសំខាន់ផ្សេងៗនៃសេវាកម្ម របស់អ្នកទាំងដុលក្នុងពេលតែមួយបានឡើយ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជន អ្នកត្រូវពុះចំណុចទាំងអស់នោះជាចម្រៀកឲ្យកាន់តែតូចងាយស្រួលយល់ និងចងចាំ តែមានខ្លឹមសារគ្រប់គ្រាន់អាចក្តោបលើព័ត៌មានទាំងមូលបាន។

យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតសម្រាប់សហគ្រិនសម្រាប់ពង្រឹង
និងពង្រីកទីផ្សារ គឺត្រូវគិត និង
បង្កើតទំនាក់ទំនងជិតស្និតជាមួយអតិថិជនស្នូល។ អ្នកត្រូវ
បង្កើតបញ្ជីឈ្មោះអាសយដ្ឋានអ៊ីមែលឬ ព័ត៌មានមួយចំនួនទៀតរបស់អតិថិជន
ដែលអ្នកយល់ថា មានចំណាប់អារម្មណ៍ខ្លាំង និង ស្មោះត្រង់ចំពោះសេវាកម្ម ឬ
ផលិតផលរបស់អ្នក។ នេះមិនមែនកំណត់ទំហំអតិថិជននោះទេ
តែជាការជួយពង្រីកផ្សព្វផ្សាយព័ត៌មានរបស់អ្នកឲ្យកាន់តែធំធាត់ឡើង។
៤) ត្រួតពិនិត្យលើការផ្សព្វផ្សាយព័ត៌មាន
ជាការពិត អ្នកចង់ឲ្យព័ត៌មានពីសេវាកម្ម ឬ ផលិតផលរបស់កាន់តែមានអ្នកគាំទ្រ និង មានចំណាប់អារម្មណ៍ច្រើនពីសាធារណជន។ វាជារឿងត្រឹមត្រូវដែលអ្នកត្រូវផ្សព្វផ្សាយព័ត៌មានដដែលៗរបស់អ្នកម្តងហើយម្តងទៀតដល់អតិថិជនឲ្យមានប្រសិទ្ធភាព លុះត្រាតែមានអតិថិជនថ្មីដែលមិនទាន់បានជ្រាបពីព័ត៌មានរបស់អ្នក។

តាមស្តង់ដារ អ្នកត្រូវចំណាយពេល ២០%
សម្រាប់បង្កើតអ្វីៗដែលថ្មី និងប្លែកសម្រាប់ព័ត៌មានរបស់អ្នក និង ៨០%
សម្រាប់ផ្សព្វផ្សាយព័ត៌មាននោះនៅតាមវេទិកា ឬ គេហទំព័រអ៊ីនធឺណិត
និងបណ្ដាញសង្គមដទៃទៀត។
អ្នកមិនត្រូវគិតលើចំនួនព័ត៌មានដែលអ្នកត្រូវចែកចាយដល់សាធារណជននោះទេ
តែអ្នកត្រូវគិតពីការពេញចិត្តទទួលយកដោយរីករាយរបស់ពួកគេពីព័ត៌មានរបស់អ្នកវិញ
គឺជាការប្រសើរ។
៥) ស្វែងយល់ពីការប្រើប្រាស់បណ្ដាញទំនាក់ទំនង
បណ្ដាញទំនាក់ទំនងបានដើរ តួនាទីសំខាន់របស់នៅបច្ចុប្បន្ននេះ សម្រាប់ជួយបញ្ជ្រាបព័ត៌មានផ្សេងៗដល់សាធារណជននៅតាមសហគមន៍នានា។ ដូច្នេះ ភាពជាសហគ្រិន អ្នកត្រូវស្វែងយល់ថា តើសាធារណជនមានទំនោរ និងការយល់ដឹងកម្រិតណានៅក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងនានាក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ? ការស្វែងយល់នេះ បញ្ជាក់ថា អ្នកគួរតែចុះទៅផ្សព្វផ្សាយព័ត៌មានផ្ទាល់ ឬ តាមរយៈបណ្ដាញសង្គមផ្សេងទៀតដូចជា Facebook ជាដើម។

៦)
ច្របាច់បញ្ចូលទិន្នន័យផ្សេងៗពីអតិថិជនធ្វើជាគ្រឹះពង្រីកទីផ្សារ
៧) បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជនស្នូល
បទសម្ភាសន៍ រូបភាព វីដេអូ សារសម្លេង
ដែលអ្នកទទួល និងថតទុកធ្វើជាឯកសារយោងពីអតិថិជនស្នូល
គឺជាគ្រឹះមួយទៀតធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយសេវាកម្ម ឬ
ផលិតផលរបស់អ្នកកាន់តែមានប្រសិទ្ធភាព។
វាជាការប្រសើរបើអ្នករៀបចំឯកសារទាំងនេះឲ្យមានលក្ខណៈផ្លូវការ
មានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន
ដែលជាទីទុកចិត្តដល់សាធារណជន៕