១ – នៅពេលដែលអ្នកចង់រើផ្ទះ
សូមនាំយកកូនក្មេងម្នាក់អាយុក្រោម ៣ ឆ្នាំ ឬ ក៏ឆ្កែមួយក្បាលទៅតាមផង ។
នៅពេលអ្នកពិនិត្យមើលផ្ទះថ្មី បើកូនក្មេងនោះអាចលេង និង វារដោយខ្លួនឯងនៅលើឥដ្ឋ ឬ
ឆ្កែនោះ ដើរទៅដើរមកនៅក្នុងផ្ទះដោយចិត្តឯង នេះបញ្ជាក់ថា ទីកន្លែងនោះគួរឱ្យរស់នៅ ។
ដោយឡែកបើសិនជាកូនក្មេងយំមិនឈប់ ឬក៏ឆ្កែនោះព្រុសមិនឈប់ និង មិនព្រមដើរទៅមុខនោះបាន ន័យថា កន្លែងនោះពុំអាចរស់នៅបានទេ
ព្រោះបើជម្នះចង់រស់នៅគឺធ្វើអ្វីមិនបានដូចចិត្ត និង មិនសមបំណងទេ ។
២ – នៅពេលអ្នកចេញពីផ្ទះ ៣ ថ្ងៃ ពុំមានមនុស្សនៅក្នុងផ្ទះ លុះពេលអ្នកត្រឡប់មកវិញ កុំទាន់អាល់ចាក់សោទ្វារចូលផ្ទះដំបូងអ្នក ត្រូវគោះទ្វារបីដងសិន ហើយរង់ចាំប្រហែល ៣០ វិនាទី សឹមគោះទ្វារបីដងទៀតទើបបើកទ្វារ ។ ក្រោយពេលបើកទ្វារ ផ្ទះហើយមិនថា ថ្ងៃ ឬ យប់ នោះទេ ត្រូវបើកភ្លើងទាំងអស់នៅក្នុងផ្ទះ ប្រហែលជា ២ នាទី ក្រោយទើបបិទវិញ ។
៣ – នៅពេលដែលអ្នកជិះរថយន្តធ្វើដំណើរទៅផ្លូវឆ្ងាយ បើសិនអ្នកជាបុរស ហើយនៅពេលឡើងរថយន្តឃើញមានស្ត្រីចំនួន ៧ នាក់ សូមចុះពីរថយន្តដោយកុំបន្តដំណើរជាមួយរថយន្តនោះទៀត ។ បើអ្នកជាស្ត្រីវិញ បើឃើញមានបុរស ៧ នាក់ ក៏ធ្វើដូចគ្នាដែរ ។
៤ – នៅពេលអ្នកគេងយល់សប្តិអាក្រក់ ដល់ពេលភ្ញាក់ឡើងមិនត្រូវជូតញើសនៅលើថ្ងាសភ្លាមនោះទេ អ្នកគួរតែផ្លុំសំដៅទៅខ្នើយ ដែលកើយនោះបីដង បន្ទាប់មកយកដៃទៅបៀកពីលើខ្នើយនោះបីដងទៀត ហើយត្រឡប់ខ្នើយនោះចាំគេងបន្ត ។ អ្វីដែលបានឃើញ ក្នុងយល់សប្តិចូរកុំ និយាយប្រាប់មនុស្សច្រើននាក់ពេក ។
៥ – នៅពេលអ្នកកំពុងសម្រាន្ត បើមានឮគេហៅឈ្មោះរបស់អ្នក ដាច់ខាតសូមកុំឆ្លើយតប ត្រូវពិនិត្យមើលសិនថា តើមានមនុស្សមែន ដែរឬទេ ? បើសិនជាមានមនុស្សចាំឆ្លើយតប តែបើគ្មានមនុស្សសូមកុំឆ្លើយ ហើយបើអ្នកភ្លេចខ្លួនបានឆ្លើយតបនៅពេលដែលគ្មាន មនុស្ស សូមយកម្ជុលមកចាក់ម្រាមដៃកណ្តាល ហើយច្របាច់យកឈាមបន្តក់នៅចង្អូរលើមាត់ ។
៦ – នៅពេលធ្វើដំណើរទៅកន្លែងឆ្ងាយដែលត្រូវការសម្រាន្តនៅសណ្ឋាគារ ឬ ផ្ទះសំណាក់ សូមកុំរកកន្លែងដែលមានតម្លៃថោកពេក តែបើជ្រុលជាចូលហើយ ជាដំបូងអ្នកត្រូវជក់បារីមួយដើមនៅក្នុងបន្ទប់សិន ហើយបើអ្នកពុំចេះជក់បារីសូមកេះដែកកេះឱ្យឆេះមួយភ្លែត ហើយបើកទ្វារចោលរយៈពេល ១ នាទី ។
៧ – បើសិនជាពេលគេងយប់បានឮសំឡេងក្មេងយំយ៉ាងចម្លែក ហើយបន្តយំមិនឈប់នោះ អ្នកត្រូវរកដើមឈើធំមួយដែលនៅជិតផ្ទះ អ្នកបំផុត ហើយសរសេរឈ្មោះ និង ថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកនៅលើដើមឈើនោះ ។
៨ – បើសិនជាមានការអន់ចិត្តជាមួយអ្នកដទៃ សូមចៀសវាងការឈ្លោះប្រកែកគ្នានាពេលព្រឹក ជាពិសេសអ្នករកស៊ី និង ជាងធ្វើផ្ទះ ។ អ្នក រកស៊ីមួយចំនួនសុទ្ធតែដឹងថាការឈ្លោះប្រកែកគ្នានាពេលព្រឹកធ្វើឱ្យការរកស៊ីពេញមួយថ្ងៃនោះមិនទៅមុខ ៕