១) ធ្វើ​ឲ្យ​ខ្លួនឯង​ជា​មនុ​ស្សមានភាព​អត់ធ្មត់​ខ្ពស់​
​នៅពេលដែល​នរណាម្នាក់​នៅ​កន្លែងធ្វើការ ឬ នៅផ្ទះ​ធ្វើ​អ្វីមួយ​ខុសពី​ការរំពឹងទុក​របស់​អ្នកនោះ​អ្នក​គួរ​ជៀសវាង​ពី​ការ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​រឿង​នោះ ដោយ​គ្រាន់តែ​ដើរចេញ​ឲ្យ​ឆ្ងាយ ហើយ​ចំណាយពេល​បន្តិច​ដើម្បី​ពិចារណា​នូវ​រឿង​ដែល​បាន​កើតឡើង​។ ដូច្នេះ​ការរក្សា​នូវ​ភាព​អត់ធ្មត់​អាចធ្វើ​ឲ្យ​អ្នកបង្កើន​នូវ​ភាព​ប្រុងប្រយ័ត្ន​មួយកម្រិត​ថែមទៀត​មុន​អ្នកធ្វើការ​សម្រេចចិត្ត​វិនិច្ឆ័យ​ទៅលើ​កំហុស​នោះដែ​លវា​អាចធ្វើ​ឲ្យ​ដៃគូ​វិនិយោគ អ្នក​រួម​ការងារ ពេញចិត្ត​ទង្វើ​ដែល​អ្នកធ្វើ​។ 

២) ជ្រើសរើស​អ្នក​ដែលមាន​ទេពកោសល្យ​
​នៅពេលដែល​នៅ​ជុំវិញខ្លួន​អ្នក​ពោរពេញ​ដោយ​មនុស្ស​ប្រកបដោយ​ទេពកោសល្យ​ឈ្លាសវៃ នោះ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​អភិវឌ្ឍ​ឲ្យ​ខ្លួន​អ្នកមាន​ទម្លាប់​មួយ​ជា​លក្ខណៈ​ប្រកបដោយ​ភាព​ដឹកនាំ ទោះពី​អាជីវកម្ម​របស់​អ្នក​មិន​តម្រូវការ​ខ្លាំង​ពី​ពួកគេ​តែ​ពួកគេ​អាចធ្វើ​ឲ្យ​អ្នកមាន​ការអភិវឌ្ឍ​ខ្លួន​ក្លាយជា​អ្នកដឹកនាំ​ឆ្នើម​មួយរូប​។

៣) ព្យាយាម​ធ្វើ​អ្វីដែល​ខុសប្លែក​ពី​គេ 
​ការរក​អ្វីមួយ​ឃើញ​ដោយ​ខ្លួនឯង ដូចជា​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់ធ្វើ​ការដោះស្រាយ​រាល់​កង្វល់ និង បញ្ហា​ផ្សេងៗ​នៅ​កន្លែង​ការងារ​នោះ​បង្ហាញថា​អ្នក​គឺមាន​លក្ខណៈ​ជា​មេដឹកនាំ​មួយរូប​រួចទៅហើយ​។ 

៤) រៀបចំ​ពេលវេលា​សម្រាប់​ខ្លួនឯង​ដើម្បី​សម្រាក 
​គ្រប់​អ្នកដឹកនាំ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ពេលវេលា​សម្រាប់​ខ្លួនឯង​ដើម្បី​សម្រាក ដើម្បី​ជៀសវាង​ពី​ភាព​នឿយហត់ និង ការ​តប់ប្រមល់​ក្នុង​អារម្មណ៍​។ ការចំណាយ​ពេលធ្វើ​សមាធិ​អារម្មណ៍ ដើម្បី​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​និង​មាន​ស្មារតី​ស្វាហាប់​ឡើងវិញ​។​

៥) បង្រៀន​ដ៏​អ្នកដទៃ​
​ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់​អ្នក​ត្រូវ​ដើរតួ​ធ្វើជា​អ្នក​បង្រៀន​គេ ឬ ជា​គ្រូ​របស់គេ ដើម្បី​ធ្វើ​ឲ្យ​អ្នក​នៅក្រោម​ការដឹកនាំរ​បស់​អ្នកមាន​ភាពរឹងមាំ​ឡើងវិញ នៅ​គោលការណ៍ ឬ មេរៀន​ដែល​អ្នក​ធ្លាប់​ដាក់ចេញ​ពីមុន​។ អ្នក​ត្រូវ​ចែករំលែក​ពី​ចំណេះដឹង​និង​បទពិសោធន៍​របស់​អ្នក ពី​ដៃគូ​វិនិយោគ​ខាងក្រៅ​មក​បង្ហាញ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ប្រកបដោយ​ជំនាញ​មួយកម្រិត​ថែមទៀត​។ 

​ដូច្នេះ​ការចែករំលែក ធនធាន ចំណេះដឹង បទពិសោធន៍ និង ជំនាញ​របស់​អ្នក​ដល់​បុគ្គលិក ឬ អតិថិជន​របស់ខ្លួន​នោះ​បង្ហាញថា​អ្នកជា​មនុស្ស​ប្រកបដោយ​ភាពជា​អ្នក​ដឹក​ដ៏​មាន​ឥទ្ធិពល​មួយរូប​។​
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.