ថ្វីត្បិតតែការងារគឺជាឆ្នាំងបាយដ៏សំខាន់សម្រាប់បុគ្គលស្ទើរតែគ្រប់រូប
ប៉ុន្តែពេលខ្លះ អ្នកក៏មានអារម្មណ៍តានតឹងចំពោះការងារនោះដែរ។
មិនខ្វះទេបុគ្គលដែលតែងតែលាឈប់ពីការងារនៅពេលពួកគេជួបនឹងវិបត្តិ
ឬក៏បញ្ហាមួយចំនួនក្រៅពីភាពតានតឹងដូចជាមានបញ្ហាជាមួយថៅកែ
ឬក៏ចៅហ្វាយរបស់ពួកគេដោយសារតែមិនយល់ចិត្តគ្នា
និងរឿងប្រាក់ខែជាដើម។ បើសិនអ្នកជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន
ស្ថាប័ន ឬក៏អង្គភាពណាមួយដែលចៅហ្វាយ ថៅកែ ឬក៏មេរបស់អ្នកមិនយល់ចិត្ត
ឬក៏អ្នកផ្ទាល់មានវិបត្តិ
ឬការមិនសុខណាមួយជាមួយអ្នកត្រួតពីលើអ្នកនោះ
ជាប្រការល្អអ្នកគួរតែពិចារណាលាឈប់ពីការងារទៅល្អជាង។
ប្រការ៩យ៉ាងដែលបង្ហាញពីការមានហេតុផលដែលអ្នកគួរលាឈប់ពីការងារ៖
១) អ្នកធុញទ្រាន់ និងមិនពេញចិត្តចំពោះអ្វីមួយ (You’re bored and uninspired)
ថៅកែខ្លះបានសន្យាជាមួយអ្នកថា នៅពេលអ្នកធ្វើការបានរយៈពេលប៉ុណ្ណេះថ្ងៃ ខែ ឬក៏ឆ្នាំ នោះគេនឹងដំឡើងឋានៈអ្វីមួយដែលខ្ពស់ជាងឋានៈការងារអ្នកនាពេលបច្ចុប្បន្នជាពិសេសនោះគឺការដំឡើងប្រាក់ខែដល់អ្នកតែម្ដង។ ប៉ុន្តែការសន្យារបស់ថៅកែអ្នកនោះគឺគ្រាន់តែជាការសន្យាខ្យល់ប៉ុណ្ណោះ ពេលនោះអ្នកនឹងមានការធុញទ្រាន់ និងមិនពេញចិត្តនូវទង្វើបែបនោះឡើយហើយធ្វើការក៏មិនបានពេញដៃជើងទៀតផងដែរ។

២)
អ្នករក្សាការសន្យាប្រាប់ខ្លួនឯងថា អ្នកនឹងលាឈប់ពីការងារ (You keep promising yourself
that you’ll quit)
ចំណុចនេះក៏ជាប្រការមួយដែលត្រូវលាឈប់ភ្លាមៗ ផងដែរហើយចំណុចនេះកើតឡើងដោយសារ ថៅកែមិនគោរពតាមពាក្យសន្យា ដូច្នេះ ហើយអ្នកក៏កើតមានអារម្មណ៍ចង់លាឈប់ និងពោរពេញដោយគំនិតស្មុគស្មាញ និងសុញគិតអ្វីៗមិនបានគ្រប់ជ្រុងជ្រោយព្រោះអារម្មណ៍អ្នកដិតជាប់ដោយការចង់លាឈប់ពីការងារជាប់ជានិច្ចជាហេតុនាំឲ្យពេលខ្លះធ្វើឲ្យអ្នកបំពេញការងារមិនបានល្អប្រសើរសម្រាប់ក្រុមហ៊ុន ឬក៏ស្ថាប័នរបស់អ្នក។

៣)
អ្នកមិនស័ក្ដិសមនឹងនៅជាមួយក្រុមហ៊ុន (You don’t fit in)
កន្លែងការងារខ្លះមានភាពតឹងតែពេក ឬក៏ធូរលុងពេក។ កត្តាទាំងពីរនេះគឺសុទ្ធតែមិនមែនជារឿងល្អសម្រាប់បុគ្គលិកនោះទេ។ ពេលខ្លះនៅពេលដែលអ្នកបំពេញការងារបានយ៉ាងល្អប្រសើរ មកទាន់ម៉ោង ខណៈមិត្តរួមការងារមួយចំនួនមកមិនសូវទាន់ម៉ោង ឬយឺតយ៉ាវជាងអ្នកស្ទើរតែរាល់ថ្ងៃ តែក្រុមហ៊ុនមិនចាត់វិធានការណ៍អ្វីសោះ។ បើសិនអ្នកស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលមានថៅកែមានលក្ខណៈបែបនេះ ជាប្រការល្អអ្នកគួរតែដើរចេញទៅរកកន្លែងផ្សេងប្រសើរជាង ព្រោះថៅកែមិនបានឲ្យតម្លៃបុគ្គលិកមានសីលធម៌ និងគុណសម្បត្តិល្អនោះឡើយ។

៤)
អ្នកមិនចង់បានការងារស្មើនឹងថៅកែអ្នកទេ (You don’t want the job your boss has)
មូលហេតុតែមួយគត់ដែលអ្នកបន្តធ្វើការនៅក្នុងក្រុមហ៊ុនអ្នកគឺដោយសារសង្ឃឹមថា នៅថ្ងៃណាមួយអ្នកនឹងត្រូវឡើងឋានៈនៅក្នុងក្រុមហ៊ុនរបស់អ្នក។ ទីបំផុតទៅវាដូចជាការរំពឹងទុករបស់អ្នកមែនគឺថៅកែអ្នកបានដំឡើងឋានៈអ្នក ប៉ុន្តែឋានៈនោះគឺស្មើនឹងឋានៈថ្នាក់គ្រប់លើអ្នកអ៊ីចឹង។ សួរថា តើអ្នកមានអារម្មណ៍យ៉ាងដែរនៅពេលមានទិដ្ឋភាពបែបនោះកើតឡើងមែន។ អ្នកពិតជាពិបាកដើរកាត់មុខ ឬក៏ជជែកជាមួយអ្នកធ្លាប់តែគ្រប់គ្រងអ្នកដែលឥឡូវនេះមានឋានៈស្មើអ្នកខ្លាំងណាស់មែនទេ?

៥)
អ្នកមិនខ្វល់ចំពោះផលិតផល ឬសេវា (You don’t care for the products or services) ឥឡូវចូរកុំគិតពីប្រាក់ខែ
តួនាទី និងសហការីឆ្នើមៗរបស់អ្នកអី។ ចូរអ្នកគិតថា
បើអ្នកមិនយកចិត្តទុកដាក់លើផលិតផល ឬសេវាដែលក្រុមហ៊ុនលក់ទេ
តើពេលនោះអ្នកអាចជោគជ័យដោយការផ្សព្វផ្សាយលក់
ឬធ្វើការដើម្បីក្រុមហ៊ុនបានប៉ុណ្ណា?
សូមចាំថា ក្រុមហ៊ុនអាចជោគជ័យបានគឺដោយសារតែមានបុគ្គលិកដែលជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ វាមិនយុត្តិធម៌ទេចំពោះក្រុមឬក៏រូបអ្នក បើសិនអ្នកមិនជួយផ្សព្វផ្សាយផលិតផល ឬក៏សេវារបស់ខ្លួន។

៦)
អ្នកមានថៅកែគួរខ្លាចម្នាក់ (You have a horrible boss)
ពាក្យថៅកែគួរឲ្យខ្លាចនៅទីនេះគឺចង់សំដៅលើថៅកែដែលទាមទារច្រើន គ្មានសមត្ថភាព បាតផ្សារ អាត្មានិយម ឬក៏តាមត្រួតពិនិត្យគ្រប់ពេលជាដើម។ បើអ្នកពិតជាបានជួបថៅកែ ឬថ្នាក់ដឹកនាំបែបនេះមែន អ្នកនឹងជួបតែភាពអយុត្តិធម៌ជាមិនខាន ព្រោះថៅកែបែបនេះនឹងមិនចេះវាយតម្លៃពីអ្វីល្អនិងអ្វីអាក្រក់បានត្រឹមត្រូវទេ។

៧) អ្នកតែងតែធ្វើការងារមិនចប់ចុងចប់ដើម (You’re always under performing)
ទោះជាអ្នកមានសមត្ថភាពក៏ពិតមែន ប៉ុន្តែអ្នកដឹងច្បាស់ខ្លួនឯងថា អ្នកមិនបានបំពេញការងារតាមពេលកំណត់ទេព្រោះអ្នកខ្វះការលើកចិត្តចំពោះការងារនោះ ឬដោយសារទំហំការងារច្រើនពេកជាហេតុធ្វើឲ្យអ្នកគិតរកការងារនៅកន្លែងផ្សេងជាដើម។

៨)
អ្នកមានភាពតានតឹង កង្វល់ និងការមិនពេញចិត្តក្នុងអារម្មណ៍ (You’re stressed, anxious and
unhappy.)
ជាការពិត អ្នកនឹងមានថ្ងៃទាំងនោះនៅពេលអ្នកតែងតែគិតថា អ្នកចង់នៅផ្ទះដេកសម្រាកកាយជាដើម។ ប៉ុន្តែបើអ្នកគិតរឿងនោះជារៀងរាល់ថ្ងៃ ដល់យូរៗទៅវានឹងក្លាយជាទម្លាប់ដែលជាហេតុធ្វើឲ្យអ្នកតែពីរឿងបែបនោះ ហើយមិនអាចធ្វើការងារសម្រេចបានតាមការកំណត់របស់ក្រុមហ៊ុន។

៩)
អ្នកមិនបានប្រើជំនាញដែលអ្នកមាន (Your skills aren’t being tapped)
ជំនាញឬក៏បទពិសោធន៍ការងារដែលអ្នកគ្រប់គ្នាគឺជារឿងសំខាន់ណាស់សម្រាប់ការងារអ្នក ប៉ុន្តែបើនៅក្នុងក្រុមហ៊ុនអ្នកថៅកែមិនបានគិតគូរ យកចិត្តទុក ឬឲ្យតម្លៃជំនាញរបស់អ្នកទេ តែបែជាទៅរកបុគ្គលិកផ្សេងដែលគ្មានជំនាញនោះ អ្នកគួរតែលៃលកទៅរកកន្លែងផ្សេងទៀតដែលអ្នកគិតថាស័ក្តិសមចំពោះអ្នកវិញប្រសើរជាង។ ចំណុចទាំងប៉ុន្មានដែល the Bnews បង្ហាញខាងលើនេះគឺគ្រាន់តែការបើកផ្លូវនាំទៅរកភាពល្អប្រសើរ វិជ្ជមាន ភាពរុងរឿង និងជោគជ័យនៅក្នុងជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែផ្លូវដែលត្រូវដើរគឺស្ថិតនៅលើដៃរបស់លោកអ្នកហើយ៕