2017

Friendship contrasted solicitude insipidity in introduced literature it. He seemed denote except as oppose do spring my. Between any may mention evening age shortly can ability regular. He shortly sixteen of colonel colonel evening cordial to. Although jointure an my of mistress servants am weddings. Age why the therefore education unfeeling for arranging above again.
គ្រប់គ្នាសុទ្ធតែចង់ទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត។ ប៉ុន្តែមានមនុស្សមិនតិចទេ ដែលរស់នៅក្នុងភាពស្រពេចស្រ ពិលមិនដឹងថាត្រូវដឹកនាំជីវិតដើរទៅតាមផ្លូវណា។ ប៉ុន្តែបើតាមការលើកឡើងរបស់បុគ្គលជោគជ័យជាច្រើនតែងឲ្យដឹងថា ការពិត ជោគជ័យ ឬបរាជ័យ ខុសគ្នាតែម្យ៉ាងគត់ គឺការគិត។ តើអ្នកចង់ដឹងទេថា បុគ្គលជោគជ័យមួយចំនួនពួកគេបានគិតដូចម្តេចខ្លះ? ប្រាំចំណុចខាងក្រោមនេះ យើងខ្ញុំធានាថា នឹងធ្វើឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរបន្ទាប់ពីបានអានវាចប់៖

១. ត្រូវប្តេជ្ញាធ្វើអ្វីដែលខ្លួនចង់ធ្វើៈ  
បើគេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន? មនុស្សគ្រប់គ្នាគ្មាននរណាចង់ក្រ ចង់ធ្វើជនភៀសខ្លួន និង ចង់រស់នៅកន្លែងមានសង្គ្រាមទេ យើងមិនចង់តែយើងមិនអាចគ្រប់គ្រងវាបាន។ អ្វីដែលយើងអាចគ្រប់គ្រងបាន គឺមានតែពេលវេលា ចំណង់ និងទង្វើរបស់យើង តែប៉ុណ្ណោះ។ ព្រោះមនុស្សគ្រប់រូបតែងតែមានសំពាធ តែសំខាន់យើងមិនឲ្យសំពាធទាំងនោះវាមកគ្រប ដណ្តប់លើជីវិតយើងបាន។

២. ទម្លាប់ប្រើការគិត២ ឬ៣ក្នុងពេលតែមួយៈ 
ប្រើខួរក្បាលឲ្យទៅមុខរហូត ព្រោះខួរក្បាលរបស់យើងប្រៀបបានទៅនឹងដីល្បាប់អញ្ចឹង បើយើងដាក់ល្វា គឺវាដុះផ្លែល្វា បើយើងដាំអ្វី គឺវាដុះហ្នឹង។ ដីវាមិនដឹងថា អ្វីគឺជាគ្រាប់ដូង គ្រាប់ត្នោត ឬគ្រាប់ល្វាឡើយរីឯ ខួរក្បាលក៏ដូចគ្នាដែរ បើយើងដាំអ្វីចូលទៅ នោះវានឹង ទទួលបានរបស់នោះមកវិញ។ អ្នកដាក់ភាពស្មុគស្មាញ វាចេញមកស្មុគស្មាញ។ អ្នកខ្លះមានតែគំនិតទុទិដ្ឋិនិយម រហូតដល់ខួរក្បាល របស់គាត់ជឿថាអ្វីៗលើលោក គឺងងឹតទាំងអស់។ អ្នកខ្លះគិតតែពីរកដំណោះស្រាយ រហូតខួរក្បាលរបស់គាត់គិតរកតែដំណោះស្រាយ។ ការធ្វើពីរ ឬបីក្នុងពេលតែមួយ ឧទាហរណ៍ ដូចជាពេលជិះឡានលោកអ្នកអាច ស្តាប់វិទ្យុបារាំង ឬវិទ្យុ BBCបាន។ ពេលមើល ទូរទស្សរន៍ លោកអ្នកអាចហាត់ប្រាណបាន ព្រោះខ្ញុំយល់ឃើញថា ពេលប្រើខួរក្បាល ដៃជើងយើងនៅទំនេរ ចុះហេតុអ្វីបានជាយើង មិនធ្វើអ្វីឲ្យមានប្រយោជន៍បន្ថែម។

៣. ជីវិតគឺជាការរៀនសូត្រៈ ជីវិតយើងប្រៀបបានដូចជាភ្លើងស្តុបឈប់អញ្ចឹងដែរ បើសិនភ្លើងខៀវឡានគេទៅមុខ តែឡានយើងមិន ទៅមុខគឺមានន័យថាយើងថយក្រោយហើយ ទោះបីយើងមិនបានបើកថយក្រោយក៏ដោយ។ ដូច្នេះជីវិត គឺត្រូវតែរៀនរហូត។ រៀនមិន មែនតែរូបភាពទៅសាលាទេ ក្នុងជីវិតអ្វីៗក៏ជាការរៀនដែរ មើលការសែត តាមដានព័ត៌មាន ជជែកគ្នាពីការងារសុទ្ធតែជាការរៀន ទាំងអស់។ ព្រោះការរៀនមិនមានថ្ងៃឈប់ទេ បើដល់ថ្ងៃដែលយើងឈប់ គឺមានតែថ្ងៃដែលយើងស្លាប់។

៤. ធ្វើឲ្យអស់ពីសមត្ថភាពចាញ់ ឬឈ្នះយើងកុំខ្វល់ៈ

នៅក្នុងជីវិតកុំគិតរឿងឈ្នះ ឬចាញ់ ព្រោះយើងធ្វើអ្វីមួយមិនមែនត្រូវរហូត និងឈ្នះរហូតបានទេ។ ដូចគ្នាទៅនឹងការងារមេធាវីផងដែរ គ្មានមេធាវីណាមួយដែលការពារកូនក្តីឲ្យឈ្នះរហូតបាននោះទេ។ យើងត្រូវមានចិត្តមួយថា "ធ្វើអ្វីក៏ដោយត្រូវប្រឹងឲ្យអស់ពីសមត្ថភាព បើបានក៏បាន បើមិនបានយើងទៅមុខទៀត។ យើងប្រឹងប្រកួតប្រជែងមែនតែបើចាញ់មិនត្រូវតូចចិត្តទេគឺយើងត្រូវរៀនសូត្រថាហេតុអ្វី បានជាយើងចាញ់ ដើម្បីយកមកធ្វើជាបទពិសោធន៍នៅក្នុងជីវិតវិញ។

៥. ជោគជ័យមិនមែនជាការប្រៀបផ្ទឹមៈ 
មិនមែនអ្នកមានលុយច្រើនជាងខ្ញុំ អ្នកជោគជ័យជាងខ្ញុំទេ។ ព្រោះជីវិតមិនមែនជាការ ប្រៀបធៀបឡើយ បើយើងប្រៀបធៀបគឺប្រៀប ធៀបខ្លួនយើងថា តើឆ្នាំមុនធ្វើបានប៉ុនណា ហើយឆ្នាំនេះធ្វើបានប៉ុនណាហើយឆ្នាំ ក្រោយនឹងត្រូវធ្វើបានប៉ុនណា។ នៅពេលដែលយើង គ្រប់គ្រងខ្លួនឯងបានហើយ ជោគជ័យមួយទៀត គឺជាអ្វីដែលយើងបានធ្វើទៅកាន់សង្គមតែបើយើងមិនបានចែករំលែកអ្វីដែលមាន ទៅសង្គមទេ គឺមានន័យថា យើងមិនទាន់បានជោគជ័យពិតប្រាកដឡើយ៕

ថ្វី​ត្បិត​តែ​ការ​ងារ​គឺ​ជា​ឆ្នាំង​បាយដ៏​សំខាន់​សម្រាប់​​បុគ្គល​ស្ទើរ​តែ​គ្រប់​រូប​ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​ក៏​មាន​អារម្មណ៍​តាន​តឹង​ចំពោះ​ការ​ងារ​នោះ​ដែរ​។ មិន​ខ្វះ​ទេ​បុគ្គល​ដែល​តែង​តែ​លាឈប់​ពី​ការ​ងារ​នៅ​ពេល​ពួកគេ​ជួប​នឹង​វិបត្តិ​ ឬក៏​បញ្ហា​មួយ​ចំនួន​ក្រៅ​ពី​ភាព​តាន​តឹង​ដូច​ជា​មាន​បញ្ហា​​ជា​មួយ​ថៅកែ​ ឬក៏​ចៅ​ហ្វាយ​របស់​ពួកគេ​ដោយ​សារ​តែ​មិន​យល់​ចិត្ត​គ្នា​ និង​​រឿង​ប្រាក់​ខែ​ជា​ដើម។ បើ​សិន​អ្នក​ជា​បុគ្គលិកបម្រើ​ការ​​នៅ​ក្រុម​ហ៊ុន ស្ថាប័ន ឬក៏​អង្គ​ភាព​ណា​មួយ​ដែ​លចៅ​ហ្វាយ ថៅ​កែ​ ឬក៏​មេ​របស់​អ្នក​មិន​យល់​ចិត្ត​ ឬក៏​អ្នក​ផ្ទាល់​មាន​វិបត្តិ​ ឬការ​មិន​សុ​ខ​ណា​មួយ​ជា​មួយ​អ្នក​ត្រួត​ពី​លើ​អ្នក​នោះ​ ជា​ប្រការ​ល្អ​អ្នក​គួរ​តែ​ពិចារណា​លាឈប់​ពី​ការ​ងារ​ទៅ​ល្អ​ជាង​។
​ប្រការ​៩​យ៉ាង​ដែល​បង្ហាញ​ពី​ការ​មាន​​ហេតុផល​ដែល​អ្នក​គួរ​លា​ឈប់​ពី​ការងារ៖​
 
១) អ្នក​ធុញ​ទ្រាន់​ និង​មិន​ពេញ​ចិត្ត​ចំពោះ​អ្វី​មួយ​ (Youre bored and uninspired)
ថៅ​កែ​ខ្លះ​បាន​សន្យា​ជា​មួយ​អ្នក​ថា នៅពេល​អ្នក​ធ្វើ​ការ​បាន​រយៈ​ពេល​ប៉ុណ្ណេះ​​ថ្ងៃ ខែ​ ឬក៏​ឆ្នាំ​ នោះ​គេ​នឹង​ដំឡើង​ឋានៈ​អ្វី​មួយ​ដែល​ខ្ពស់​ជាង​ឋានៈ​ការ​ងារ​អ្នក​នា​ពេ​ល​បច្ចុប្បន្ន​ជា​ពិសេស​នោះ​គឺ​ការ​ដំឡើង​ប្រាក់​ខែ​ដល់​អ្នក​តែ​ម្ដង​។ ប៉ុន្តែ​ការ​សន្យា​របស់​ថៅ​កែ​អ្នក​នោះ​គឺ​គ្រាន់​តែ​ជា​ការ​សន្យា​​​ខ្យល់​ប៉ុណ្ណោះ​ ពេល​នោះ​អ្នក​នឹង​មាន​ការ​ធុញ​ទ្រាន់​ និង​មិន​ពេញ​​ចិត្ត​នូវ​ទង្វើ​បែប​នោះ​ឡើយ​ហើយ​ធ្វើ​ការ​ក៏​មិន​បាន​ពេញ​ដៃ​ជើង​ទៀត​ផង​ដែរ​។

២) អ្នក​រក្សា​ការ​សន្យា​ប្រាប់​ខ្លួន​ឯង​ថា អ្នក​នឹង​លា​ឈប់​ពី​ការ​ងារ​ (You keep promising yourself that youll quit)
ចំណុច​នេះ​ក៏​ជា​ប្រការ​មួយ​ដែល​ត្រូវ​លា​ឈប់​ភ្លាមៗ​ ផង​ដែរ​ហើយ​ចំណុច​នេះ​កើត​ឡើង​ដោយ​សារ​ ថៅ​កែ​មិន​គោរព​តាម​ពាក្យ​សន្យា ដូច្នេះ  ​ហើយ​អ្នក​ក៏​កើត​មាន​អារម្មណ៍​ចង់​លា​ឈប់​ និង​​ពោរពេញ​ដោយ​គំនិត​ស្មុគ​ស្មាញ និង​សុញ​​​គិត​អ្វី​ៗ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​ព្រោះ​អារម្មណ៍​អ្នក​ដិត​ជាប់​ដោយ​ការ​ចង់​លា​ឈប់​ពី​ការ​ងារ​ជាប់​ជា​និច្ច​​ជា​ហេតុ​នាំ​ឲ្យ​ពេល​​ខ្លះ​ធ្វើ​ឲ្យ​អ្នក​បំពេញ​​ការ​ងារ​មិន​បាន​ល្អ​ប្រសើរ​សម្រាប់​ក្រុម​ហ៊ុន​ ឬក៏​ស្ថាប័ន​របស់​អ្នក​។

៣​) អ្នក​មិន​ស័ក្ដិ​សម​នឹង​នៅ​ជា​មួយ​ក្រុមហ៊ុន​​ (You dont fit in)
កន្លែង​ការ​ងារ​ខ្លះ​មាន​ភាព​តឹង​តែពេក ឬក៏​ធូរ​លុង​ពេក​។ កត្តា​ទាំង​ពីរ​នេះ​គឺ​សុទ្ធ​តែ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​បុគ្គលិក​នោះ​ទេ​។ ​​ពេល​ខ្លះ​នៅ​ពេល​ដែល​អ្នក​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ប្រសើរ​ មក​ទាន់​ម៉ោង​ ខណៈ​មិត្ត​រួម​ការងារ​មួយ​ចំនួន​មក​មិន​សូ​វ​​ទាន់​ម៉ោង​ ឬយឺត​យ៉ាវ​ជាង​អ្នក​​ស្ទើរ​តែ​រាល់​ថ្ងៃ​ តែ​ក្រុមហ៊ុន​មិន​ចាត់​វិធានការណ៍​អ្វី​សោះ។​ ​បើ​សិន​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​មាន​ថៅ​កែ​មាន​លក្ខណៈ​បែប​នេះ​ ជា​ប្រការ​ល្អ​អ្នក​គួរ​តែ​ដើរ​ចេញ​ទៅ​រក​កន្លែង​ផ្សេង​ប្រសើរ​ជាង​ ព្រោះ​ថៅ​កែ​មិន​បាន​ឲ្យ​តម្លៃ​បុគ្គលិក​មាន​សីល​ធម៌ និង​គុណ​សម្បត្តិ​ល្អ​នោះ​ឡើយ​។

៤) អ្នក​មិន​ចង់​បាន​​ការ​ងារ​ស្មើ​នឹង​​ថៅ​កែ​​អ្នកទេ​​​​ (You dont want the job your boss has)
មូល​ហេតុ​​តែ​មួយគត់​​ដែល​អ្នក​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​អ្នក​គឺដោយ​សារ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ត្រូវ​​ឡើង​ឋានៈ​នៅ​ក្នុង​ក្រុម​ហ៊ុនរបស់​អ្នក​​​។ ទី​បំផុត​ទៅ​វា​ដូច​ជា​ការ​រំពឹង​ទុក​របស់​អ្នក​មែន​គឺ​ថៅ​កែ​អ្នក​បាន​ដំឡើង​ឋានៈអ្នក​ ប៉ុន្តែ​ឋានៈ​នោះ​គឺ​ស្មើ​នឹង​ឋានៈ​ថ្នាក់​គ្រប់​លើ​អ្នក​អ៊ីចឹង​។ សួរ​ថា តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដែរ​នៅពេល​មាន​ទិដ្ឋ​ភាព​បែប​នោះ​​​កើត​ឡើង​មែន។ អ្នក​ពិត​ជា​ពិបាក​ដើរ​កាត់​មុខ​ ឬក៏​ជជែក​ជា​មួយ​អ្នក​ធ្លាប់​តែ​គ្រប់គ្រង​អ្នក​ដែល​ឥឡូវ​នេះ​មាន​ឋានៈ​ស្មើ​អ្នក​ខ្លាំង​ណាស់​មែនទេ?

៥) អ្នក​មិន​ខ្វល់​ចំពោះ​ផលិត​ផល ឬសេវា​ (You dont care for the products or services) ឥឡូវចូរ​​​កុំ​គិត​ពី​ប្រាក់​ខែ តួនាទី ​និង​សហ​ការី​ឆ្នើមៗ​របស់​អ្នក​អី។ ចូរ​អ្នក​គិត​ថា បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​លើ​​ផលិត​ផល​ ឬ​សេវា​ដែល​ក្រុម​ហ៊ុន​លក់​ទេ តើ​ពេល​នោះ​អ្នក​អាច​ជោគ​ជ័យ​ដោយ​ការ​ផ្សព្វ​ផ្សាយ​លក់ ឬ​ធ្វើ​ការ​ដើម្បី​ក្រុម​ហ៊ុន​បាន​ប៉ុណ្ណា​?
សូម​ចាំ​ថា ក្រុម​ហ៊ុន​អាច​ជោគ​ជ័យ​បាន​គឺ​ដោយ​សារតែ​មាន​​បុគ្គលិក​ដែល​ជួយ​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន​។ វា​មិន​យុត្តិ​ធម៌​ទេ​ចំពោះ​ក្រុម​​ឬក៏​រូប​អ្នក​ បើ​សិន​អ្នក​មិនជួយ​​ផ្សព្វ​ផ្សាយ​ផលិត​ផល​ ឬក៏​សេវា​​​របស់​ខ្លួន​។

៦) អ្នក​មាន​ថៅ​កែ​គួរ​ខ្លាច​ម្នាក់ ​(You have a horrible boss)
ពាក្យ​ថៅ​កែ​គួរ​ឲ្យ​ខ្លាច​នៅ​ទី​នេះ​គឺ​ចង់​សំដៅ​លើ​ថៅ​កែ​ដែល​ទាម​ទារ​ច្រើន គ្មាន​សមត្ថភាព បាត​ផ្សារ​ អាត្មានិយម​ ឬ​ក៏​តាម​ត្រួត​ពិនិត្យ​គ្រប់​ពេល​ជា​ដើម​។ បើ​អ្នក​ពិត​ជា​បាន​ជួប​ថៅកែ​ ឬ​ថ្នាក់​ដឹក​នាំ​បែប​នេះ​មែន​ អ្នក​នឹង​ជួប​តែ​ភាព​អយុត្តិ​ធម៌​ជា​មិន​ខាន ព្រោះ​ថៅ​កែ​បែប​នេះ​នឹង​មិន​ចេះ​វាយ​តម្លៃ​ពី​អ្វីល្អ​និង​អ្វី​អាក្រក់​បាន​ត្រឹម​ត្រូវ​ទេ​។
 
៧) អ្នក​តែង​តែ​ធ្វើ​ការ​ងារ​មិន​ចប់​ចុង​ចប់​​ដើម​ (Youre always under performing)
ទោះ​ជា​អ្នក​មាន​សមត្ថភាព​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ដឹង​ច្បាស់​ខ្លួន​ឯង​ថា អ្នក​មិន​បាន​បំពេញ​ការ​ងារ​តាម​ពេល​កំណត់​ទេ​ព្រោះ​អ្នក​ខ្វះ​ការលើក​ចិត្ត​ចំពោះ​ការ​ងារ​នោះ​ ឬ​ដោយ​សារ​ទំហំ​ការ​ងារ​ច្រើន​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គិត​រក​ការ​ងារ​នៅ​កន្លែង​ផ្សេង​ជា​ដើម​។

៨) អ្នក​មាន​ភាព​តាន​តឹង​ កង្វល់​​ និង​ការ​មិន​ពេញ​ចិត្ត​ក្នុងអារម្មណ៍ (Youre stressed, anxious and unhappy.)
ជា​ការ​ពិត​ អ្នក​នឹង​មាន​ថ្ងៃ​ទាំង​នោះ​នៅ​ពេល​អ្នក​តែង​តែ​គិត​ថា ​អ្នក​ចង់​​នៅ​ផ្ទះ​​ដេក​សម្រាក​កាយ​ជា​​ដើម​។ ប៉ុន្តែ​បើ​អ្នក​គិត​រឿង​នោះជា​រៀងរាល់​ថ្ងៃ​ ដល់​​យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​ទម្លាប់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​តែ​ពី​រឿង​បែប​នោះ​ ហើយ​មិន​អាច​ធ្វើ​ការ​ងារ​សម្រេច​បាន​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន​។

៩) អ្នក​មិន​បាន​ប្រើ​ជំនាញ​ដែល​អ្នក​មាន (Your skills arent being tapped)
ជំនាញ​ឬក៏​បទ​ពិសោធន៍​ការ​ងារ​ដែល​អ្នក​គ្រប់​គ្នា​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​ងារ​អ្នក​ ប៉ុន្តែ​បើ​នៅ​ក្នុង​ក្រុម​ហ៊ុន​អ្នក​ថៅ​កែ​មិន​​បាន​គិត​គូរ​ យក​ចិត្ត​ទុក​ ឬឲ្យ​តម្លៃ​ជំនាញរបស់​​​អ្នកទេ​ តែ​បែ​ជា​ទៅ​រក​បុគ្គលិក​ផ្សេង​ដែល​គ្មាន​ជំនាញ​នោះ​​ ​អ្នក​គួរ​តែ​លៃ​លក​ទៅ​រក​កន្លែង​ផ្សេង​ទៀត​ដែល​​អ្នក​គិត​ថា​ស័ក្តិ​សម​ចំពោះ​អ្នក​វិញ​ប្រសើរ​ជាង​។ ចំណុច​ទាំង​ប៉ុន្មានដែល​ the Bnews ​បង្ហាញ​ខាង​លើ​នេះ​គឺ​គ្រាន់​តែ​ការ​បើក​ផ្លូវ​នាំ​ទៅ​រក​​ភាព​ល្អ​ប្រសើរ​ វិជ្ជ​មាន ​ភាព​រុង​រឿង និង​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​​គឺស្ថិត​នៅ​លើ​ដៃ​របស់​លោក​អ្នក​ហើយ​៕



មានអាជីវកម្មជាច្រើនដែរទទួលបានជោគជ័យតាមរយ:ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបានត្រឹមត្រូវ ហើយក៏មានអាជីវកម្មជា ច្រើនផងដែរបានក្ស័យធនព្រោះតែការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារខុស។ ចំនុចដ៏គួរឱ្យចាប់អារម្មណ៏នោះគឺថាតើយុទ្ធសាស្ត្របែបណា ដែរត្រឹមត្រូវក្នុងការរុញច្រានអាជីវអាជីវកម្មឱ្យជោគជ័យ។ សំនួរនេះប្រហែលជាពិបាកក្នុងការឆ្លើយបន្តិចព្រោះអាជីវកម្មទាំងអស់មាន ទំនោរ និងប្រតិបត្តិការខុសៗគ្នា ហើយការប្រើប្រាស់យុទ្ធសាស្ត្រក៏មានលក្ខណ:មិនដូចគ្នាដែរ។ ទោះជាយ៉ាងណាអ្នកនូវតែអាច ទទួលបានជោគជ័យ បើសិនជាអ្នកយល់ច្បាស់អំពីមេរៀន ៣ ខាងក្រោម។

១)  មនុស្សគ្រប់គ្នានឹងទិញនៅពេលដែលពួកគេបានដឹងពីគុណតំលៃរបស់ផលិតផល
វាប្រហែលជាមិនមែនជារឿងអ្វីមួយចំលែកឡើយសំរាប់មនុស្សជាច្រើនដែលចូលទៅកាន់ទីផ្សារ ក៏ដូចជាផ្សារទំនើបដោយមិនបានទិញ អ្វីទាល់តែសោះ។ កត្តានេះមនុស្សមួយចំនួនអាចគិតថា ក្រុមមនុស្សទាំងនោះចូលទៅកាន់ផ្សារ ទំនើបដើម្បីជាការកំសាន្តតែប៉ុននោះ។ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវឡើយ ព្រោះបើមនុស្សទាំងនោះចង់កំសាន្តពួកគាត់អាច ទៅរកកន្លែងកំសាន្តបានដោយមិនចាំ បាច់មកទីផ្សារ ដែលមានលក្ខណ:ចង្អៀតឡើយ ការមករបស់ពួកគាត់ព្រោះពួកគាត់ចង់ទិញ អ្វីមួយតែដោយសារតែទំនិញដែលពួក គាត់បានឃើញក្នុងទីផ្សារមិនបានបង្ហាញពីសារ:សំខាន់ដល់ពួកគាត់។ នេះហើយជាចន្លោះប្រហោងមួយក្នុងទីផ្សារដែលអ្នកអាចចាប់ យកមកធ្វើជាឱកាសក្នុងការទទួលជោគជ័យបាន។

២) អារម្មណ៏ល្អគឺជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនមួយដែលមានតំលៃថ្លៃជាងមាសទៅទៀត
ទាំងអ្នកទាំងគេប្រាកដណាស់ថាតែងចូលចិត្តនឹងចង់នៅជិតមនុស្សដែលមានអារម្មណ៏ល្អប្រកបដោយស្នាមញញឹមគ្រប់ពេល។មនុស្ស ដែលមានភាពស្រស់ថ្លាពោពេញដោយស្នាមញញឹមអាចធ្វើឱ្យមនុស្សក្បែខ្លួនមានភាពរីករាយដូចពួកគេដែរ។ ចំនុចនេះក៏ជាកត្តាសំខាន់ ក្នុងយុទ្ធសាស្ត្រទីផ្សារផងដែរ ព្រោះភាពញញឹមរួសរាយរាក់ទាក់ជាចំនុចចាប់ផ្តើមមុននឹងអ្នកអាចធ្វើការបង្ហាញ ផលិតផលរបស់ខ្លួន ទៅកាន់អតិថិជន។ បើសិនជាអ្នកគ្មានភាពរួសរាយរាក់ទាក់ ក៏ដូចជាសោះកក្រោះរាល់ពេលនោះ អតិថិជនក៏មិនមករកអ្នកដែលទោះ ជាផលិតផលរបស់អ្នកល្អ និងមានតំលៃថោកយ៉ាងណាក៏ដោយ។

៣) ផ្តោតទៅលើការផ្តល់នូវផលិតផលដែរហួសពីការរំពឹងទុករបស់អតិថិជន
ការផ្តល់នូវអ្វីដែលហួសពីការរំពឹងទុករបស់អតិថិជន មិនមែនសំដៅត្រឹមតែការផ្តល់ផលិតផលដែលមានគុណភាព និងតំលៃថោកនោះ ទេ។ ការផ្តល់ឱ្យលើសពីការរំពឹងទុកនេះគឺសំដៅទៅលើផលិតផល ឫសេវាកម្មបន្ថែមដែលអតិថិជននឹង ទទួលបានរាល់ការទិញផលិត ផលរបស់អ្នក។ សំរាប់ឧទាហរណ៏មួយដែរអ្នកអាចនឹងមិនចាប់អារម្មណ៏នោះគឺ រាល់ពេលដែលអ្នកទិញទូរស័ព្ទថ្មីក្រុមហ៊ុន ផ្តល់នូវ ការធានារយ:ពេល ១២ ខែ ខណ:ដែលក្រុមហ៊ុន ផ្តល់ការធានារហូតដល់ ១៣ ខែ។ ការផ្តល់ការធានា លើសមួយខែ នេះហើយដែលគេហៅថាការផ្តល់ឱ្យលើសពីការរំពឹងទុក ព្រោះរាល់ពេលដែលអ្នកទិញទូរស័ព្ទអ្នកដឹងត្រឹមថាមានការធានា ១២ ខែប៉ុន នោះ និងមិនដែលគិតថាមានការធានារហូតដល់ ១៣ ខែអញ្ចឹងទេ។ នៅមានឧទាហរណ៏ច្រើនទៀតដោយអ្នក អាចធ្វើការសង្កេតបាន ក្នុងប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុននីមួយៗ។

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.